អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

 



ខេត្តកំពង់ចាម÷ដោយមានការយកចិត្តទុកដាក់ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានថ្លែងក្នុងពិធីនេះថា ដោយការរៀបចំនេះពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនានេះ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បន្តពង្រឹងក្របខណ្ឌ គោលនយោបាយនានា សំដៅលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាច ក្លាហានដល់ស្ត្រី និងក្មេងស្រី ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។ 


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វិទ្ធី ក៏បានលើកយកខ្លឹមសារដ៏មានអត្ដន័យរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានថ្លែងថា នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះ ស្វាមី និងឪពុក ក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ ។ តួនាទីរបស់ស្ត្រី ពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ដោយត្រូវរ៉ាប់រងបន្ទុកគ្រួសារ និងមានការទទួលខុសត្រូវជាច្រើនទៀត បន្ថែមលើការងារនៅក្នុង អង្គភាព។


ដូច្នេះហើយ បានជារាងរាល់ឆ្នាំ បានប្រារព្ធនូវ ទិវាអន្តរជាតិនារី ៨ មីនា ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជា វិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាច ដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។ ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ និងភរិយា ក៏បានជូនវត្ថុអនុស្សាវរីយ៍ដល់កងកម្លាំងនគរបាលជានារី ចំនួន២៩២នាក់ ផងដែរ ៕











































































No comments:

Post a Comment

Pages