ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរប្រធានស្តីទី ព្រឹទ្ធសភា ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ា ឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម ជាង៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរប្រធានស្តីទី ព្រឹទ្ធសភា ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ា ឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម ជាង៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស

 



ខេត្តកំពង់ចាម÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធាន ស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦នេះ បានអញ្ជើញ ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ប្រមាណជាង៤០០គ្រួសារ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងឃុំពាមជីកង ស្រុកកងមាស។


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុមនីយកម្ម​ រវាងសាសនិកនៃគ្រប់និកាយ សាសនា ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។


ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា​ នៅក្នុងខេត្តកំពង់ចាម​ មានសាសនា ចំនួន៤ គឺ ព្រះ ពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើត ឡើងឡើយ ទាំងនេះពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគោរពកាន់ សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។


ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា។


ឯកឧត្តម ប្រធានស្ដីទីព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លាធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារសេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និង ជម្លោះសាសនាឡើយ។


ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា បានថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្ត ថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមាន ជំនឿជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕















































No comments:

Post a Comment

Pages