ឯកឧត្តម អ៊ុន ចាន់ដា ស្នេីដល់​ស្ត្រីខ្មែរគ្រប់រូប​ បង្កើនឆន្ទៈមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ជាមួយប្រាជ្ញា និងបទពិសោធឈរលើគន្លងផ្លូវគតិបណ្ឌិត - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា ស្នេីដល់​ស្ត្រីខ្មែរគ្រប់រូប​ បង្កើនឆន្ទៈមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ជាមួយប្រាជ្ញា និងបទពិសោធឈរលើគន្លងផ្លូវគតិបណ្ឌិត

 



ខេត្តកំពង់ចាម​÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានស្នេីដល់ស្ត្រីខ្មែរគ្រប់រូប​ ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា ស្មារតី និងបទពិសោធដោយឈរលើគន្លងផ្លូវមួយប្រកបដោយគតិបណ្ឌិត។​ 


ថ្លែងបែបនេះ ខណៈឯកឧត្តម អញ្ជើញចូលរួមជាអធិបតី ក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី១១៥​ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ«សន្តិភាពនិងសន្តិសុខសម្រស់ស្រ្តី​ និងគ្រួសារ​»​ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី​៧​ ខែមិនា​ ឆ្នាំ​២០២៦​ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានលេីកជាគោលការណ៍ថា​ ត្រូវតែរួមចំណែកយ៉ាងសកម្ម​ ក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់​ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង​ ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ។ ព្រោះថា ស្ត្រីជាបុរេ លក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។


ឯកឧត្តមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ស្ត្រីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌។ ស្ត្រីតំណាង ឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ។ ស្ត្រីវ័យកាន់តែច្រើន បទពិសោធន៍ កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ និងឥទ្ធិពលស្ត្រីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អភិបាលខេត្តកំពង់ចាម​ ក៏បានលេីកឡេីងថា​ ដើម្បីកសាងសង្គមមួយដែលកាន់តែមានបរិយាបន្ន សមធម៌ និង សុខដុមរមនា យើងត្រូវបន្តអនុវត្តគោលនយោបាយ និងវិធានការនានា ឱ្យស្របតាមចក្ខុ វិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយធានាបាននូវប្រសិទ្ធភាព និងភាពស៊ីជម្រៅក្នុងការអនុវត្ត​ផងដែរ​៕













































































No comments:

Post a Comment

Pages