លោកប៊ិន ឡាដា និង លោកជា ចាន់ថន អញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យវង់តឹក ស្រុកស្រីសន្ធរ - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

លោកប៊ិន ឡាដា និង លោកជា ចាន់ថន អញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យវង់តឹក ស្រុកស្រីសន្ធរ

 



កំពង់ចាម÷លោកប៊ិននឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ  និងលោក ជា ចាន់ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារស បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យវង់តឹក ស្រុកស្រីសន្ធរ។លោក ជា ចាន់ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារស បានទូន្មានអោយក្មួយៗចេះកំណត់គោលដៅការសិក្សារបស់ខ្លួន  និងត្រូវមានកាលវិភាគសិក្សារបស់ខ្លួនច្បាស់លាស់។



បន្ទាប់មក អភិបាល នៃគណៈអភិបាលស្រុក លោក ប៊ិន ឡាដា បានអញ្ជើញឡើងអានសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងអនុសាសន៍ចំនួន ១២ចំនុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការអប់រំឆ្នាំសិក្សាថ្មីនេះ។ ឆ្លៀតឱកាសនេះលោក អភិបាល នៃគណៈអភិបាលស្រុកបានអំពាវនាវមាតាបិតា អាណាព្យាបាលសូមនាំកូន ចៅចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្ត បង្រៀនបន្ថែមតាមគ្រប់រូបភាព​ ហេីយ​ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលា​ផងដែរ​។


ថ្លែងក្នុងឱកាសនោះ លោក ប៊ិន ឡាដា លេីកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវចៀសវាង អំពើមិនគប្បីដែលជាកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល ក្មួយៗគឺជាអ្នកកំណត់ជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាច បើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ​ ។



















ជាមួយគ្នានោះ​ លោកអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាអ្នកដឹកនាំ ជាអ្នកសិក្សាស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានផងដែរ។





No comments:

Post a Comment

Pages