កំពង់ចាម÷នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឈឹម ភីរម្យ អភិបាលរង តំណាងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតី បើកបវេសនកាល នៅវិទ្យាល័យស្រីសន្ធរ ខេត្តកំពង់ចាម ។
នៅក្នុងឱកាសនេះដែរ លោក ឈឹម ភីរម្យ បានលើកទឹកចិត្តក្មួយៗឲ្យខិតខំរៀនសូត្របន្តយកនិទ្ទេស A អោយបានគ្រប់គ្នា និងជៀសឆ្ងាយពីសកម្មភាពទាំងឡាយណាជាក្តីកង្វល់របស់ឪពុកម្តាយ។ លោក ឈឹម ភីរម្យ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូបន្តខិតខំប្រឹងប្រែងបង្ហាត់បង្រៀន និងអប់រំសិស្ស ខិតខំអភិវឌ្ឍការបង្រៀន ស្រាវជ្រាវវិធីសាស្រ្តថ្មីៗបន្ថែមទៀត។






No comments:
Post a Comment