អបអរសាទរ! ពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជានិមិត្តរូបទូទាំងក្រុងអរិយក្សត្រ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន បានដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

អបអរសាទរ! ពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជានិមិត្តរូបទូទាំងក្រុងអរិយក្សត្រ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន បានដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល








កណ្តាល÷នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកចាន់ តារា អភិបាលនៃគណៈអភិបាល ក្រុងអរិយក្សត្រ និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជានិមិត្តរូបទូទាំងក្រុងអរិយក្សត្រ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន បានដាវ ក្នុងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។


សូមជម្រាបផងដែលថា? នៅក្នុងពិធីនេះផងដែរ ក៏មានការចូលរួម ក្រោមអធិបតីភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ លោកចាន់ តារា សូមសម្តែងនូវការកោតសរសេីរ ចំពោះលោកគ្រូ-អ្នកគ្រូ មាតា-បិតាអាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធាន សម្រាប់ជួយជ្រោមជ្រែង និងអភិវឌ្ឍន៍វិស័យអប់រំ ឱ្យមានដំណើរការប្រកបដោយជោគជ័យក្នុងរយៈកាលកន្លងមកនេះ។


ក្នុងឆ្នាំសិក្សាថ្មីនេះ សូមផ្តាំផ្ញើរដល់ក្នួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាសិស្សល្អ ពលរដ្ឋល្អ មានចំណេះដឹង  សម្រាប់ជាសសរទ្រូងប្រទេសជាតិ និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ។





































No comments:

Post a Comment

Pages