ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី (ឆបោកប្រាក់) ជាងមួយមុឺនដុល្លារ ពីស្រ្តីម្នាក់ រឿងរត់ការ ដោះកូន​ចេញពីក្នុងពន្ធនាគារ - បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី (ឆបោកប្រាក់) ជាងមួយមុឺនដុល្លារ ពីស្រ្តីម្នាក់ រឿងរត់ការ ដោះកូន​ចេញពីក្នុងពន្ធនាគារ

 


ខេត្តកំពង់ស្ពឺ​ ៖​ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាលព្រហ្មទណ្ឌ​ នៃស្នង ការដ្ឋាននគរបាលខេត្ដ​ បានសហការស្រាវជ្រាវឃាត់ខ្លួន​ ជនត្រូវចោទ ឈ្មោះ​ អ៊ួច​ សុខអាន​ ភេទប្រុស​ ឆ្នាំកំណេីត​ ១៥​ មិថុនា​ ១៩៨៩​ រស់នៅភូមិឯកភាព​ ឃុំព្រៃវិហារ​ ស្រុកគងពិសី​ ខេត្ដកំព់ស្ពឺ​។យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក​ ទៀ​ ប៊ុនស៊ុននុ ចៅក្រមស៊េីបសួរសាលាដំបូងខេត្ដកំពង់ស្ពឺ​ ជនត្រូវចោទ ពាក់ព័ន្ធបទ​៖ (ឆបោក​) ប្រព្រឹត្ដនៅខេត្ដកំពង់ស្ពឺ​ អំឡុងឆ្នាំ២០២៤​ ។


ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញផ្សាយព័ត៌មានថា៖ ប៉ុន្មានថៃ្ងនេះមានសារព័ត៌មាន​ បានទទួលសម្ភាសន៍លេីបងស្រីម្នាក់​ ឈ្មោះ​ អ៊ួច​ ណារិន​ រស់នៅភូមិ សង្រ្គាមបូរ​ ឃុំទួលអំពិល​ ស្រុកបសេដ្ឋ​ ខេត្ដកំពង់ស្ពឺ​ ដែលបានរៀបរាប់និងអះអាងថា​ ៖ គាត់បានចាញ់បោក ឈ្មោះ​ អ៊ួច​ សុខអាន​ និងបក្ខពួក​ ម្នាក់ទៀត ដោយអះអាងថា៖ ពួកគេមានសមត្ថភាពរត់ការរឿងក្ដីនៅតុលាការគ្រប់ជាន់ថ្នាក់​ ទោះបីតុលាការណា ក៏ពួកគេអាចដោះស្រាយបានដែរ​ ដូច្នេះ ទេីប​បងស្រីបានទៅខ្ចីលុយគេប្រមាណជាង (មួយមុឺន ដុល្លារអាមេរិក​) ឲ្យមកពួកគេទាំងពីរនាក់​ ទីបំផុត! លុយក៏បាត់​ បំណុលក៏កេីន។កូន​ក៏ជាប់នៅក្នុងពន្ធនាគារដដែល​ ដែលរឿងនេះបងស្រីជាអ្នកចាញ់ឃោសនាជន(ឆបោក​) អ៊ួច​ សុខអាន​ តែបែរជាមកនិយាយថា​៖ គាត់ពឹងគេមិនបានមកអោ​យ​តុលាការជួយសងប្រាក់ ទៅបងស្រីវិញគ្រប់ចំនួនព្រមទាំងថ្លៃជម្ងឺចិត្ដ​ ផង។ សូមបងប្អូនពលរដ្ឋមេត្ដាពិចារណា លេីគ្រប់​ទិដ្ឋភាពមុននឹងសម្រេចធ្វេីអ្វីមួយ ពិសេស​ពាក់ព័ន្ធករណី (រត់ការរឿងក្ដី​) សូមកុំបន្ដទៀតទុកតួនាទីជូន​ ច្បាប់ជាអ្នកសម្រេចចុះ៕




No comments:

Post a Comment

Pages