កាស៊ីណូ ១កន្លែង នៅជាប់ព្រំដែនវៀតណាម ក្នុងស្រុកព្រះស្ដេចបេីកឱ្យពលរដ្ឋខ្មែរ និងវៀតណាម ចូលលេងល្បែងដោយសេរី - បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

កាស៊ីណូ ១កន្លែង នៅជាប់ព្រំដែនវៀតណាម ក្នុងស្រុកព្រះស្ដេចបេីកឱ្យពលរដ្ឋខ្មែរ និងវៀតណាម ចូលលេងល្បែងដោយសេរី

 



ខេត្តព្រៃវែង÷បញ្ហាល្បែងស៊ីសង ដែលកំពុងកើតមានឡើងនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង  ជាប់ព្រំប្រទល់ប្រទេសវៀតណាមក្លាយ ជាប្រធានបទក្តៅគគុកមួយ ដែលអាជ្ញាធរខេត្ត ព្រៃវែង មិនគួរមើលរំលងឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរនិងសមត្ថកិច្ចជំនាញនៅច្រកព្រំដែនធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិល អំពីមូលហេតុដែលអាជ្ញាធរ និងស្ថាប័នជំនាញនៅក្នុងខេត្តព្រៃវែង មិនហ៊ានបង្ក្រាបល្បែងស៊ី សងនៅ casino ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែងនោះទេ។


អ្នកភូមិរស់នៅតំបន់នោះ បានឲ្យដឹងថា កាសុីណូ១កន្លែងគ្មានស្លាកយីហោ ដែលមានរបងជញ្ជាំងសង្ក័សីពណ៌ខៀវ បង្កប់ល្បែងសុីសងជាច្រើនប្រភេទ ដូចជាមាន់ជល់,បៀរ, អាប៉ោង,យូគីនិងល្បែងច្រើនប្រភេទទៀត កំពុងដំណើរ ការជាចំហដោយបេីកឱ្យក្រុមញៀនល្បែង ដែលមានទាំងពលរដ្ឋខ្មែរ និងបណ្ដាជនវៀតណាមឆ្លងដែនចេញ-ចូល លេងល្បែងសុីសងខុសច្បាប់ ដោយសេរី។ ចំណែកឯសមត្ថកិច្ច នៅក្នុងមូលដ្ឋានជំនាញនិងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ងៀមស្ងាត់មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបតាមច្បាប់ដែលប្រទេសជាតិបានចែងនោះទេ ។


អ្នកភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានបន្តឲ្យ ដឹងថា កាស៊ីណូ ដែលគ្មានស្លាកយីហោ ១កន្លែងនេះ នៅតែបន្តបេីកដំណើរការឲ្យពលរដ្ឋខ្មែរ​ចេញ-ចូល​លេង​ល្បែងសុីសងភ្នាល់ដាក់លុយខុសច្បាប់ បង្កប់ដូចជា ជល់មាន់ បៀរ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀតយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានធ្វើមិនដឹងមិនឮ ដែលបញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំងបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្មចោរលួច ចោរឆក់ ចោរប្លន់ ចោរ គាស់ផ្ទះ គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។


ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើស្នើរសុំដល់លោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង មិនគួរមេីលរំលងភាពអសកម្មលោក ភុន សម្ផស្ស អភិបាលស្រុក ក៏ដូចជាលោក ជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្ដេច បណ្តោយឲ្យមានល្បែងជល់មាន់ ទ្រង់ទ្រាយធំ បង្កប់ក្នុងកាសុីណូរបងជញ្ជាំងសង្ក័សីពណ៌ខៀវបេីកឲ្យពលរដ្ឋ ខ្មែរ ចេញ ចូលលេងល្បែង យ៉ាងគំហុក មិនហ៊ានបង្រ្កាប ។


​ដូច្នេះប្រជាពលរដ្ឋអំពាវនាវថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ជាពិសេស នាយឧត្តមសេនីយ៍ ស ថេត  អគ្គស្នងការនគរបាលជាតិ ជួយចាត់មន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រៃវែង ចុះពិនិត្យទប់ស្កាត់និងបង្រ្កាបឱ្យមានប្រសិទ្ធភាពស្រប តាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញដេីម្បីពង្រឹងសន្តិសុខសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងជាពិសេសបញ្ហាល្បែងស៊ី សងគឺជារឿងខុសច្បាប់ប្រទេសដែលអាជ្ញាធរមាន សមត្ថកិច្ចត្រូវតែបង្ក្រាប៕

No comments:

Post a Comment

Pages