ភ្នំពេញ÷យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ. ន. ស.) ចុះថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ សូមជម្រាបជូន លោក លោកស្រី អតិថិជនរបស់ គម្រោងអភិវឌ្ឍន៍ផ្សារ ជីស៊ី អូរឫស្សី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសាធារណជនឱ្យបានជ្រាបថា ក្រសួង ៥. ន. ស. បានសិក្សាស្រាវជ្រាវ សម្របសម្រួល និងរៀបចំកិច្ចប្រជុំពិភាក្សាជាច្រើនលើកច្រើនសារ ជាមួយក្រុមហ៊ុនជឺស៊ីអូរឫស្សី ឯ.ក អតិថិជន និងភាគីពាក់ព័ន្ធ លើករណីការមិនអនុវត្តតាមកិច្ចសន្យាក្នុង គម្រោងសាងសង់ផ្សារ ជីស៊ី អូរប្ញស្សី តាមកាលបរិច្ឆេទកំណត់ រហូតទទួលបានលទ្ធផលដូចខាងក្រោម៖ 9- ភាគីក្រុមហ៊ុនជីស៊ីអូរឫស្សី ឯ.ក និងតំណាងអតិថិជន បានឯកភាពគ្នាលើការបង់ប្រាក់ត្រឡប់ សងដោយក្រុមហ៊ុនជូនអតិថិជនវិញ ជា បីដំណាក់កាល+។
ដំណាក់កាលទី១ + ៦ខែដំបូង សង ៣% ក្នុងមួយខែនៃទឹកប្រាក់ដែលអតិថិជនបានបង់ គិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៥។ដំណាក់កាលទី២+ ៦ខែបន្ទាប់ សង ៥% ក្នុងមួយខែនៃទឹកប្រាក់ដែលអតិថិជនបានបង់ គិតចាប់ពីខែសីហា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦។ ដំណាក់កាលទី៣+ ៦ខែបន្ទាប់ សង៨,៦៧% ក្នុងមួយខែនៃទឹកប្រាក់ដែលអតិថិជន បានបង់ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ ដល់ខែកក្កដា ឆ្នាំ២០២៦។២- ភាគីក្រុមហ៊ុនជីស៊ីអូរឫស្សី ឯ.ក យល់ព្រមតម្កល់មូលប្បទានបត្រចំនួន៣សន្លឹក នៅក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ទូទាត់ប្រាក់ត្រឡប់សងជូនអតិថិជន។
៣- ភាគីក្រុមហ៊ុនជីស៊ីអូរប្ញស្សី ឯ.ក យល់ព្រមចាប់ផ្តើមសងប្រាក់ដំណាក់កាលទី១ នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយសម្រាប់ខែបន្តបន្ទាប់ ក្រុមហ៊ុនសងប្រាក់ចាប់ពីថ្ងៃទី៧ នៃខែនីមួយៗ។ ក្រោយកិច្ចប្រជុំសម្របសម្រួលនិងដោះស្រាយ គ្រប់ភាគីពាក់ព័ន្ធបានយល់ព្រមទទួលយកការ ដោះស្រាយបញ្ចប់វិវាទស្នើឡើងដោយក្រសួង ដ. ន. ស. ។ ជាមួយគ្នានេះ ក្រសួង ៥. ន. ស. សូមថ្លែងអំណរគុណចំពោះអតិថិជន និងក្រុមហ៊ុន ដែលមានឆន្ទៈ ចូលរួមដោះស្រាយក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។
ដោយឡែកស្ថាប័នតុលាការ ក៏បានចេញសេចក្តី សម្រេចបញ្ចប់ចុះថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ ដែលមានខ្លឹមសារដូចខាងក្រោម÷ ១/-ហាមឃាត់សហកូនបំណុល មិនឱ្យធ្វើការលក់ ដូរ ជួល ផ្ទេរកម្មសិទ្ឋិ បញ្ចាំ ធ្វើអំណោយ អច្ច័យទាន មតកសាសន៍ ធ្វើលទ្ឋកម្មនៃកម្មសិទ្ឋិទៅឱ្យអ្នកដទៃនូវគម្រោងអភិវឌ្ឍន៍អចលនវត្ថុ “ផ្សារជីស៊ី អូរឫស្សី” ដែលមានការប្រើប្រាស់ចម្រុះ រួមមានអគារសហកម្មសិទ្ឋិ និងទីតាំងតូបអាជីវកម្ម ការទិញលក់ រាយ និង/ឬលក់ដុំ តូបផ្សារ លើអចលនវត្ថុទំហំ ២០.៦៤៥ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិទឹកថ្ល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ៖ ភព ១៣១០៣ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១០ ។
២/-ហាមឃាត់សហកូនបំណុល មិនឱ្យធ្វើអាជីវកម្ម ផ្សព្វផ្សាយធ្វើទីផ្សារ ផ្សព្វផ្សាយពាណិជ្ជកម្ម តាមគ្រប់រូបភាព ពាក់ព័ន្ឋនឹងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ “ផ្សារជីស៊ី អូរឫស្សី” នៅលើអចលនវត្ថុទំហំ ២០.៦៤៥ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព ១៣១០៣ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១០ ជាបណ្ដោះអាសន្ន ។៣/-ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់សហកូនបំណុល ។-សហកូនបំណុលអាចដាក់ពាក្យសុំតវ៉ាបានតាមមាត្រា៥៥o នៃក្រមនីតិវិធីរដ្ឋប្បវេណី។
No comments:
Post a Comment