ស្វាយរៀង÷ពលរដ្ឋរស់នៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានឱ្តដឹងថា ល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញរបស់ ឈ្មោះ បញ្ញា កំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង។ ទីតាំងល្បែងនេះនៅក្បែរសាលាបឋមសិក្សាក្រសាំងជ្រុំ និងជិតវត្តក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់អនឡាញរបស់ បងបញ្ញា មួយកន្លែងនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រួស ក៏ដូចជានគរបាលស្រុកស្វាយជ្រុំ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថាតិចលោក អស់លោកសមត្ថកិច្ចទាំងនោះក៏បានលាបសក្ការៈពីបងបញ្ញា ទេដឹង?
រឿងល្បែងស៊ីសងមាន់ជល់,ឡូតូ..អនឡាញនេះ ធ្វើឲ្យប្រជាពលរដ្ឋ ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា,កកើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៏មាន។ ព្រោះថា អ្នកលេងល្បែង ពេលឈ្នះមុខ ខ្លាញ់ ពេលចាញ់មុខសេះ បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរ ប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។
ប្រជាពលរដ្ឋនៅទីតាំងល្បែងខាងលើស្នើសុំលោកឧត្តម សេនីយ៍ទោ ពេជ្រ វីរះស្នងការនគរបាលខេត្ត,ជាពិសេសលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងមាន់ជល់និងឡូតូអនឡាញរបស់ឈ្មោះ បញ្ញា ត្រង់ ចំណុចខាងលើដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យនូវ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋ៕
No comments:
Post a Comment