មាន់ជល់អនឡាបង្កប់ខ្លួននៅក្នុងតារាងប៊ូលមួយកន្លែងក្នុងភូមិក្តីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ - បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

មាន់ជល់អនឡាបង្កប់ខ្លួននៅក្នុងតារាងប៊ូលមួយកន្លែងក្នុងភូមិក្តីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ

 



ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញមួយ កំពុងដំណើរការ នៅក្នុងតារាងបោះប៊ូលមួយកន្លែងស្ថិតនៅភូមិក្តីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយបើកលេងជារៀង រាល់ថ្ងៃ ។ ទីតាំងនេះត្រូវប្រជាពលរដ្ឋមើលឃើញថាមានលក្ខណៈងាយស្រួលសម្រាប់អ្នកលេង។ ប្រជាពលរដ្ឋនៅតំបន់នោះ ស្នើអាជ្ញាធរពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យកន្លែងនេះផង។

ប្រភពព័ត៌មានបានរាយការណ៍បន្ថែមថា ទីតាំងនេះងាយស្រួលដល់អ្នកលេងល្បែងមាន់ជល់អនឡាញពីព្រោះវាបង្កប់នៅក្នុងតារាងប៊ូលដែលមានមនុស្សចេញចូលស្រាប់។ អ្នកមិនដឹង ដោយនឹកស្មានថា ជាអតិថិជននាំគ្នាទៅលេងប៊ូលជាធម្មតា។ យ៉ាងណា ក៏ ដោយប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើ បានដឹងយ៉ាងប្រាកដប្រជាថា បើចង់ទៅលេងមាន់ជល់អនឡាញសូមអញ្ជើញទៅទីតាំងខាងលើនោះ។

អ្នកភូមិនិយាយថាប្រជាពលរដ្ឋទូទៅបានដឹងច្បាស់ ចុះទម្រាំអាជ្ញាធរមានសមត្ថកិច្ចរឿងអីមិនដឹង? ដូច្នេះសូមលោក រស់ បានលីម អធិការនគរបាលក្រុងអរិយក្សត្រ ចាត់កម្លាំងទៅមើលផង។ យ៉ាងណាក៏ដោយ មុនកេណ្ឌកម្លាំងទៅចុះបង្ក្រាប សូមកុំឲ្យម្ចាស់ទីតាំងល្បែងនេះដឹងខ្លួនមុន,ពីព្រោះថា បើដឹងមុនដូចទៅចាប់ខ្យល់យ៉ាងដូច្នោះដែរ។

ប្រជាពលរដ្ឋសង្កេតឃើញថា អាជ្ញាធរមានសមត្ថកិច្ចក្រុងអរិយក្សត្រតែងតែបង្ក្រាប បានជារឿយៗល្បែងស៊ី សង ដូចជាកន្ទុយលេខយួនជាដើម។ ប៉ុន្តែសម្រាប់ល្បែងស៊ីសងអនឡាញដូចជា មាន់ជល់ ឬឆ្នោតឡូតូហាក់ដូចជាមិនឃើញបញ្ចេញស្នាដៃនៅឡើយទេ ក្នុងពេលដែលមានសេចក្តីរាយការណ៍ថា ក្រៅពីទីតាំងមាន់ ជល់អនឡាញខាងលើនេះ នៅក្នុងក្រុងអរិយក្សត្រ មានទីតាំងជាច្រើនទៀតកំពុងដំណើរការដែរ។ ប្រជាពលរដ្ឋរំពឹងថា លោករស់បានលីម នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងអនឡាញព្រមៗគ្នាតែម្ដង៕

No comments:

Post a Comment

Pages