លោកប៊ិន ឡាដា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង២ខ្សែ ប្រវែង៦២៥ម ទទឹង៥ម កម្រាស់ ០.១៥ម មូលនិធិស្រុកឆ្នាំ២០២៥ - បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

លោកប៊ិន ឡាដា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង២ខ្សែ ប្រវែង៦២៥ម ទទឹង៥ម កម្រាស់ ០.១៥ម មូលនិធិស្រុកឆ្នាំ២០២៥

 


កំពង់ចាម÷នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណ:អភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ២ខ្សែ ប្រវែង៦២៥ម ទទឹង៥ម កម្រាស់ ០.១៥ម ដែលជាមូលនិធិស្រុកឆ្នាំ២០២៥។


សូមជម្រាបថា? ពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងខាងលើនេះស្ថិតនៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។នៅក្នុងពិធីនោះផងដែរ ក៏មានការចូលរួម ពីសំណាក់លោកអភិបាលរងស្រុក នាយក នាយករងរដ្ឋបាល កងកម្លាំងទាំង៣ ប្រធានការិយាល័យជំនាញ និងរដ្ឋបាលឃុំព្រែកដំបូក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ សរុបចំនួន ១៥៥នាក់ ស្រី ៥៧នាក់។


សូមជម្រាបបន្ថែមទៀតថានៅក្នុងឱកាសនោះផងដែរ? លោកប៊ិនឡាដា អភិបាលនៃគណៈភិបាលស្រុកស្រីសន្ធរ បានពាំនាំការសួរសុខទុក្ខ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ព្រមទាំងចែកជូនក្រមាម្នាក់ចំនួន១ដល់លោកតា លោក យាយ បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរខេត្តកំពង់ចាម។




















No comments:

Post a Comment

Pages