ខេត្តកណ្តាល÷អាជីវកម្មជីកអាចម៍ដី ស្ថិតនៅក្នុង ឃុំជី បា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានច្បាប់អនុញ្ញាត ជីកត្រឹមត្រូវ ពីរដ្ឋបាលសាលាខេត្តកំពង់ចាម ដែលមានម្ចាស់ អាជីវកម្មឈ្មោះ ជ្រឹង ឆុន។តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់ជីវកម្មជីកអាចម៍ដីខាងលើនេះ ជាមេការ របស់បុគ្គលឈ្មោះលាប កៅ បាននឹងកំពុងតែ ធ្វើសកម្មភាព ជីកនិងដឹកជញ្ជូនអាចម៍ដី ប្រភេទរថយន្តកង់១០ យ៉ាងសកម្ម ដើម្បីយកមកលក់ តាមអាជីវកម្មឡឥដ្ឋ ស្ថិតនៅក្នុងទឹកដីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សូមជម្រាបថា បុគ្គលឈ្មោះលាប កៅ បានបញ្ជាក់ប្រាប់ បណ្ដាញសារព័ត៌មានកោះពេជ្រថា រថយន្តដឹកដីចេញពីចំណុចឃុំជី បា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺជារថយន្តរបស់គាត់ ហើយការដឹកជញ្ជូនអាចម៍ដី ឆ្លងកាត់នៅក្នុងទឹកដី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នេះផងដែរ បុគ្គលឈ្មោះលាប កៅ បានប្រាប់ បន្ថែមទៀតថា គាត់បានសូមអនុញ្ញាត ដឹកជញ្ជូន ពីលោកចៅហ្វាយរង ស្រុកខ្សាច់កណ្ដាល ម្នាក់តែសូមបញ្ចេញឈ្មោះ។
ពាក់ព័ន្ធនឹងករណីបុគ្គលឈ្មោះលាប កៅ បានដឹកជញ្ជូនអាចម៍ដីពីចំណុច ភូមិសាស្ត្រ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឆ្លងកាត់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយរថយន្តខ្លះបានគ្រប់ប៉ាតង់ និងរថយន្តខ្លះទៀត មិនបានគ្រប់ប៉ាតង់នោះទេ?ដោយប្រជាពលរដ្ឋ មានការព្រួយបារម្ភ ខ្លាចជ្រុះអាចម៍ដី នៅលើផ្លូវ សាធារណៈ ខណៈរដូវនេះ ជារដូវភ្លៀងធ្លាក់ អាចរអិលនឹងនាំឲ្យ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរ។ដោយឡែកផ្លូវមួយចំនួន នៅក្នុងទឹកដីឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានរងការខូចខាត កន្លែងខ្លះមានជង្ហុកតូចៗ និងកន្លែងខ្លះទៀត មានជង្ហុកធំៗបណ្ដាឲ្យដក់ទឹកភ្លៀង អ្នកធ្វើដំណើរ មិនមានការប្រុងប្រយ័ត្ន អាចបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ក៏អាចថាបាន ដោយសារតែសកម្មភាពក្រុមឈ្មួញដឹកអាចម៍ដី យកទៅលក់យ៉ាងសកម្ម និងតាមតែអំពើចិត្ត។
ពាក់ព័ន្ធនឹងជុំវិញ ករណីខាងលើនេះ លោកចេង ឌីណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្ដាល បានប្រាប់បណ្ដាញសារព័ត៌មានកោះ ពេជ្រ នៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ នេះថា (បាទបង បានទទួលហើយបង ខ្ញុំចាត់ក្រុមការងារ ទៅពិនិត្យ។សូមជម្រាបបន្ថែមទៀតថា )រហូតមកដល់វេលាម៉ោង ០៦:០០ ល្ងាចថ្ងៃទី ២៧ខែសីហាឆ្នាំ២០២៥ ដ៍ដែរនេះ បណ្ដាញសារព័ត៌មានកោះ ពេជ្រ នៅមិនទាន់ទទួលបានព័ត៌មាន ឬចំណាត់ការបែបណានោះទេ? ពីលោកចេង ឌីណា អភិបាលនៃគណ:អភិបាល ស្រុកខ្សាច់កណ្ដាល ទាក់ទងនឹងករណីការដឹកជញ្ជូនអាចម៍ដី របស់បុគ្គលឈ្មោះលាបកៅ។
No comments:
Post a Comment