ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃអាទិត្យទី៣១ខែសីហា ឆ្នាំ ២០២៥លោកអែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់ កណ្ដាល,លោកស្រេង ម៉េងប័ន ជំទប់ទី១ឃុំព្រះប្រសប់, សហការីរួមជាមួយនិងម្ចាស់ការដ្ឋានរណ្ដៅដីបានចុះពិនិត្យមើលសកម្មភាពនៃការជីកយកអាចម៍ដី បន្ទាប់ពីមានការចុះផ្សាយពីបណ្ដាញសារព័ត៌មានមួយចំនួនដែលចោទប្រកាន់ថាដីបឹងរបស់រដ្ឋត្រូវឈ្មួញជីកកកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ។
តាមការពិនិត្យជាក់ស្ដែងការដ្ឋានជីកយកអាចម៍ដីនេះបានធ្វើឡើងស្របតាមច្បាប់និងមានអាជ្ញាប័ណ្ណត្រឹម ត្រូវ,យោង តាមអាជ្ញាប័ណ្ណអាជីវកម្មរណ្ដៅដីរបស់លោកហ័ង ដែលមានសុពលភាពចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី០៣ខែមករាឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
គេសង្កេតឃើញថារណ្ដៅដីចល័តរបស់លោកហ័ងមានអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់សេវាកម្មជីកដីនិងរណ្ដៅដីចល័តដែលមានសុពលភាពនៅឡើយ។ ការប្រកបអាជីវកម្មអាចម៍ដីនេះស្ថិតនៅក្នុងដីឯកជនផ្ទាល់ ខ្លួនចំនួន២ទីតាំងដោយក្នុង១ទីតាំងមានទំហំប្រមាណ ១០គុណនិង២០ម៉ែត្រនិងទីតាំងទី២មានទំហំ១០គុណនឹង២០ម៉ែត្រដូចគ្នា។ តាមការពិនិត្យឃើញថា ម្ចាស់ការដ្ឋានមានបង្កាន់ដៃវាស់វែងក្បាលដីទំហំជាង៧ហិចតា។លោកស្រេងម៉េងប័ន ជំទប់ទី១ក្រុមប្រឹក្សាឃុំព្រះប្រសប់បានឲ្យដឹងថា ទីតាំងដីខាងលើនេះជារបស់ឈ្មោះ ហ័ងដែលបានទិញពីប្រជាពលរដ្ឋហើយបានធ្វើអាជីវកម្មពិត ប្រាកដស្របទៅតាមអាជ្ញាប័ណ្ណ។
ក្រោយពីបានពិនិត្យទីតាំងរណ្តៅដីរបស់លោកហ័ង រួច មកលោកអភិបាលរងស្រុកខ្សាច់កណ្ដាលនិងជាប្រធានក្រុមការងារតំណាងលោកចេង ឌីណា អភិបាលស្រុកបានមានមតិណែនាំឲ្យម្ចាស់ការដ្ឋានដំណើរ ជីកយកអាចម៍ដីត្រូវគោរពតាមគោលការណ៍និងប្រកាសរបស់ក្រសួងរ៉ែនិងថាមពលនិងអាជ្ញាធរស្របទៅតាមបទដ្ឋានបច្ចេកទេសនិងការណែនាំដើម្បីអនុវត្តអាជីវកម្មស្រប តាមបទដ្ឋានគតិយុត្តិ៕
No comments:
Post a Comment