លោកប៊ិន ឡាដា បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចូលរួមជាមួយគណៈប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា ដើម្បី អញ្ជើញពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

លោកប៊ិន ឡាដា បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចូលរួមជាមួយគណៈប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា ដើម្បី អញ្ជើញពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

 


ខេត្តស្ទឹងត្រែង÷លោកប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦  បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចូលរួមជាមួយគណៈប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដីឡូត៍ និងផ្ទះ ក្នុងកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព គម្រោងទី១ ដែលស្ថិតនៅឃុំស្ដៅ និងឃុំសាមហួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។



សូមជម្រាបថា នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមការអនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) គម្រោងទី១ ដែលស្ថិតក្នុងភូមិសាស្ត្រអូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមរៀបចំដឹកជញ្ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ឱ្យមកតាំងទីលំនៅក្នុងតំបន់គម្រោងខាងលើនាពេលខាងមុខ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


គោលបំណងសំខាន់នៃកម្មវិធីនេះ គឺការផ្សារភ្ជាប់ការការពារព្រៃឈើជាមួយនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការរៀបចំ និងការផ្តល់ដីស្របតាមគោលនយោបាយ និងច្បាប់ជាធរមាន ដើម្បីរួមចំណែកសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព៕

























No comments:

Post a Comment

Pages