ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង




ខេត្តស្ទឹងត្រែង÷នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមការអនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) គម្រោងទី១ ដែលស្ថិតក្នុងភូមិសាស្ត្រអូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមរៀបចំដឹកជញ្ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ឱ្យមកតាំងទីលំនៅក្នុងតំបន់គម្រោងខាងលើនាពេលខាងមុខ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


គោលបំណងសំខាន់នៃកម្មវិធីនេះ គឺការផ្សារភ្ជាប់ការការពារព្រៃឈើជាមួយនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការរៀបចំ និងការផ្តល់ដីស្របតាមគោលនយោបាយ និងច្បាប់ជាធរមាន ដើម្បីរួមចំណែកសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព៕




















No comments:

Post a Comment

Pages