- សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

 

  • Home
  • ថ្នាក់ដឹកនាំខេត្តព្រៃវែង គួរដាក់មន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យស្រាវជ្រាវ អស់លោកនាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យឈ្មួញនាំសត្វមាន់រស់ ស៊ុតមាន់ ស៊ុតទា ចេញពីប្រទេសវៀតណាម ចេញចូលទាំងយប់ទាំងថ្ងៃ.!

ថ្នាក់ដឹកនាំខេត្តព្រៃវែង គួរដាក់មន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យស្រាវជ្រាវ អស់លោកនាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យឈ្មួញនាំសត្វមាន់រស់ ស៊ុតមាន់ ស៊ុតទា ចេញពីប្រទេសវៀតណាម ចេញចូលទាំងយប់ទាំងថ្ងៃ.!

ខេត្តព្រៃវែង@.ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខ្សែរក្រវ៉ាត់ព្រំដែនស្វាយអាង៉ោងបានឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលច្រករបៀងស្វាយអាង៉ោង បើកដៃអោយក្រុមឈ្មួញនាំសត្វមាន់រស់ និងស៊ុតមាន់ ស៊ុតទា ចេញពីប្រទេសវៀតណាម ឆ្លងដែនចូលមកប្រទេសកម្ពុជា ទាំងយប់ទាំងថ្ងៃយ៉ាងរលូន ធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ប៉ះពាល់សុខភាពយ៉ាង ធ្ងន់ធ្ងរបំផុត ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកមួយនេះ មិនទាន់ចាត់វិធានការបង្រ្កាបនោះទេ គិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។

ភ្នាក់ងារសារព័ត៌មានយើងក្នុងស្រុក បានចុះផ្ដិតយករូបភាព ពួកឈ្មួញអ្នករកសុី ដឹកជញ្ជនមាន់រស់ ស៊ុតមាន់ ស៊ុតទា និងទំនិញផ្សេងៗ និងគ្រឿងក្នុងមាន់ ទា លំហូរចូលតាមច្រករបៀងស្វាយអាង៉ោងយ៉ាងពេញបន្ទុក ដែលស្ថិតនៅក្នុងចំណុចឃុំចាម

ស្រុកកំពង់ត្របែក រីឯនាយប៉ុស្តិ៍នគរបាលច្រក របៀងស្វាយអាង៉ោង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់។

អាជីវករក៍ដូចជាប្រជាពលរដ្ឋ រស់នៅ ឃុំចាម ស្រុកកំពង់ត្របែក បានលើកឡើងថា ក្រុមឈ្មួញ សម្រុកមកទិញមាន់រស់ ស៊ុតមាន់ ស៊ុតទាចេញពីប្រទេសវៀតណាមដឹកតាមម៉ូតូ ឆ្លងដែនចូលមកប្រទេសកម្ពុជាតាម ច្រករបៀងស្វាយអាង៉ោង រួចលើកដាក់រថយន្តដឹកទៅរាជធានីភ្នំពេញយកចែក ចាយ លើទីផ្សារក្នុងស្រុក និងខេត្តព្រៃវែង ដោយពុំដែលឃើញមានន្រ្តីជំនាញ ឬស្ថាបន័មានសមត្ថកិច្ចណាចុះមកពិនិត្យទប់ស្កាត់នោះឡេីយ ។

ប្រភពបន្តទៀតថា បើសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកបណ្តែតបណ្តោយឲ្យឈ្មួញនាំសត្វមាន់រស់ ស៊ុត មាន់ ស៊ុតទាចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ ដោយគ្មានការត្រួតពិនិត្យអ្វីទាំងអស់ដូច្នេះ ពួកគាត់ព្រួយបារម្ភអំពីសុវត្ថិភាពសុខភាព ប្រជាពលរដ្ឋដែលអ្នកបរិភោគ ជាពិសេស ស៊ុត មាន់ ស៊ុតទា ដែលក្រសួងហាមឃាត់មិនអនុញ្ញាតឲ្យនាំសាច់សត្វ ស៊ុតសត្វ និងផលិតផលដើមកំណើតអំពីសាច់សត្វ ក៏ប៉ុន្តែជាក់ស្តែង សមត្ថកិច្ចប្រចាំការនៅច្រករបៀងព្រំដែនស្វាយអាង៉ោង

បានបើកដៃឲ្យឈ្មួញដឹកសត្វមាន់រស់ ពងមាន់ ពងទា ឆ្លងដែនចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរទាំងថ្ងៃទាំងយប់តាមច្រកមួយនេះ ពុំមានមន្ត្រីជំនាញណាមកត្រួតពិនិត្យទប់ស្កាត់នោះទេ គេសង្ស័យមាន់ឈឺផងក៏មិនដឹងព្រោះគ្មានការពិនិត្យនោះឡើយ ។

បើយោងតាមការអះអាងពីម្ចាស់រថយន្តដឹកសត្វមាន់រស់ ស៊ុតមាន់ ស៊ុតទា បានប្រាប់អ្នកសារព័ត៌ មានយើងថា គាត់គ្រាន់តែជាអ្នកស៊ីឈ្នួលគេទេ រថយន្តរបស់គាត់ដឹកក្នុង ១ថ្ងៃ ១ជើង ដាក់បាន ១៦០ទ្រុងទៅ ២០០ទ្រុង ដឹកយកទៅឲ្យថៅកែនៅស្រុកកំពង់ត្រែក និងបន្តដឹកទៅរាជធានីភ្នំពេញ ។

គូរបញ្ជាក់ថា ក្រុមឈ្មួញអ្នករកសុីដឹកមាន់រស់ ស៊ុតមាន់ ស៊ុតទា ដឹកយកទៅឲ្យថៅកែគេស្តុករួចចែកចាយក្នុងខេត្ត និងដឹកតាមរថយន្តឆ្ពោះទៅរាជធានីភ្នំពេញ ដោយមន្ត្រីពេទ្យសត្វអ្នកចេញលិខិតបញ្ជាក់ ពងមាន់ ពងទាក្រុងស្រុក ប៉ុន្តែមន្រ្តីអសមត្ថភាពទាំងនេះ មិនខ្វល់ពីការរិះគន់អ្វីទាំង អស់។

រីឯលោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងទៀតថា ចំពោះឈ្មួញនាំសត្វមាន់រស់ពីប្រទេសវៀត ណាមឆ្លងដែនចូលតាមច្រករបៀងស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែកគេមានច្បាប់ រកស៊ីជាច្រើនឆ្នាំមកហើយ គឺថៅកែមាន់ឈ្មោះ លោក កែរ ង៉ោ នៅភូមិកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រជាពលរដ្ឋក្នុង ឃុំចាម ស្រុកកំពង់ត្របែក ក៍ដូចជាមហាជនទូទៅ បានលើកឡើងថា ការនាំសត្វមាន់រស់ និងពងមាន់ ពងទា ពីបរទេសចូលមកហើយគ្មានមន្ត្រីជំនាញពាក់ព័ន្ធត្រួតពិនិត្យអោយត្រឹមត្រូវនោះទេតើអ្វើទៅដែលហៅសុខភាពសុក្ខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋអ្នកដែលបរិភោគទៅជាយ៉ាងណា៕

    

No comments:

Post a Comment

Pages