ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាជម្រកបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ខណះលោកអធិការ និងលោកចៅហ្វាយស្រុករក្សាភាពស្ងៀមស្ងាត់ ផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោនិងសម្ដេចអធិបតី - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាជម្រកបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ខណះលោកអធិការ និងលោកចៅហ្វាយស្រុករក្សាភាពស្ងៀមស្ងាត់ ផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោនិងសម្ដេចអធិបតី

 



ខេត្តត្បូងឃ្មុំ÷ទីតាំងភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែខ្លាយជាជម្រ កបនល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាអាប៉ោង និងចាក់យូគីខុសច្បាប់ បើកឲ្យក្រុមអ្នកញៀនល្បែង ចូលទៅលេងភ្នាល់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈលោកអធិការស្រុក និងលោកចៅហ្វាយស្រុកពញាក្រែក  រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្ដេចតេជោសែន និងសម្ដេចអធិបតីហ៊ុន ម៉ាណែត ស្ដីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។


យោងប្រភពព័ត៌មានពី បានឲ្យដឹងថា ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែង ជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានមួយចំនួន ចាញ់បោសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរវង្សល្បែង អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំ ដោយសារតែពួកគាត់ជំពាក់បំណុលគេជុំទិសព្រោះប្តីញៀនល្បែង ឯអ្នកខ្លះកើតហិង្សាឈ្លោះទាស់តែងក្នុងគ្រួសារថែមទៀតផង។  ប្រជាពលរដ្ឋខាងលើ បានលើកឡើងទៀតថា ឈ្មោះ ដា និង ឈ្មោះ សាន ជាមេបនល្បែងដុះស្លែ រូបនេះ ទំនងមានអំណាចធំជាងលោក ប៉ែន កុសល ចៅហ្វាយខេត្តត្បូងឃ្មុំ ហើយមើលទៅ ទើបសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប? ពួកគាត់សំណូមពរដល់ លោក ស សុខា  រដ្ខមន្រ្តីក្រសួងមហាផ្ទៃ មេត្តាពិនិត្យលើការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាព។

No comments:

Post a Comment

Pages