ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល អធិការនគរបាលស្រុក មេបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធាន អនុប្រធានការិយាល័យជំនាញ និងចំណុះរដ្ឋបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត នាយិការងរដ្ឋបាល តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងមន្រ្តីសាលាខេត្ត ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុបចំនួន៦៧៨នាក់ ស្រី២៧២នាក់ ដែលវេទិកានេះប្រព្រឹត្តទៅនៅវត្តកោះកែវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់ មានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ និងកង្វល់ ចំនួន១០ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនអង្គវេទិកាផ្ទាល់បានមួយចំនួន ចំពោះសំណើសំណូមពរមួយចំនួនទៀត អង្គវេទិកាទទួលយកទៅពិភាក្សា ដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល៕
នៅ រសៀលថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំអភិបាលរងស្រុក នាយករដ្ឋបាលស្តីទី អធិការនគរបាលស្រុក តំណាងកងរាជអាវុធហត្ថស្រុក ប្រធានការិយាល័យជំនាញ និងចំណុះរដ្ឋបាលស្រុក និងមេឃុំ ក្រុមប្រឹក្សាឃុំស្វាយខ្សាច់ភ្នំ មេភូមិ និងមានការនិមន្តរបស់ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះអនគុណស្រុក និងព្រះមន្រ្តីសង្ឃតាមឋានានុក្រម អញ្ជើញចូលរួមពិធីបុណ្យព្រះសពព្រះធរត្ថេរ អ៊ឹម ប៊ុនធឿន ព្រះចៅអធិការវត្តអម្ពវនារាម ហៅវត្តស្វាយសាច់ភ្នំ ដែលបានទទួលអនិច្ចកម្មកាលពីវេលាម៉ោង១១និង៣៤នាទីព្រឹក ថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងព្រះជន្ម៦៦ព្រះវស្សា ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបាននាំយកបច្ច័យ និងសំណេះសំណាល ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ជូនដល់លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តអម្ពវនារាម ហៅវត្តស្វាយសាច់ភ្នំ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ មូលនិធិស្រុកឆ្នាំ២០២៥ ស្ថិតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក អភិបាលរងស្រុក នាយករងរដ្ឋបាល អធិការនគរបាលស្រុក ប្រធានការិយាល័យជំនាញ និងចំណុះរដ្ឋបាលស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានការិយាល័យប្រជាពលរដ្ឋ មេឃុំ ក្រុមប្រឹក្សាឃុំ តំណាងជនបង្គោលតាមដានការសាងសង់ផ្លូវ មន្រ្តីបច្ចេកទេសខេត្ត តំណាងក្រុមហ៊ុនម៉ៅការសាងសង់ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន១៥០នាក់ ស្រី៦៧នាក់។ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ដោយមានការចូលរួមពីលោកអភិបាលរងស្រុក នាយករងរដ្ឋបាល តំណាងកងកម្លាំងទាំង៣ ប្រធានការិយាល័យជំនាញ និងចំណុះរដ្ឋបាលស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រីសន្ធរ មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានមណ្ឌលសុខភាព ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១៨៣ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ មូលនិធិស្រុកឆ្នាំ២០២៥ ស្ថិតនៅភូមិខ្នុរដូង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកអភិបាលរងស្រុក នាយករដ្ឋបាលស្តីទី អធិការនគរបាលស្រុក មេបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុក ប្រធានការិយាល័យជំនាញ និងចំណុះរដ្ឋបាលស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានការិយាល័យប្រជាពលរដ្ឋ មេឃុំ ក្រុមប្រឹក្សាឃុំ តំណាងជនបង្គោលតាមដានការសាងសង់ផ្លូវ មន្រ្តីបច្ចេកទេសខេត្ត តំណាងក្រុមហ៊ុនម៉ៅការសាងសង់ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន១៧៥នាក់ ស្រី៨៧នាក់។
នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារ និងសហការី មេឃុំពាក់ព័ន្ធ ចូលរួមរំលែកមរណទុក្ខ និងចូលបុណ្យសពឧបាសក ហែម ម៉ៅ ដែលបានអនិច្ចកម្ម កាលពីវេលាម៉ោង២:២០ព្រឹកទាបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ១០៦ឆ្នាំ ដោយជរាពាធ និងសពត្រូវជាឪពុកមារបស់សម្តេចព្រះពោធិ៍វ័ង្ស ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យប្រព្រឹត្តទៅនៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្រ្តីរាជការ កងកម្លាំង មេឃុំ ក្រុមប្រឹក្សាឃុំកោះអណ្តែត លោកគ្រូ អ្នកគ្រូ នាយកសាលារៀន ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងសប្បុរសជន ជូនគ្រួសារជនភៀសសឹកចំនួន១០ និងគ្រួសារកងទ័ពចំនួន២ សរុប១២គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គក ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស មីជាតិ១កេស ទឹកក្រូច១កេស និងថវិកាមួយចំនួន។ ពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំកោះអណ្តែត និងផ្ទះគ្រួសារកងទ័ព។
នៅរសៀល ថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងតំណាងប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារ មន្រ្តីរាជការ កងកម្លាំង មេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ នាំអំណោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងសប្បុរសជនដែលចូលរួមជាមួយរដ្ឋបាលស្រុកស្រីសន្ធរ ផ្តល់ជូនជនភៀសសឹក គ្រួសារកងទ័ពចំនួន១២គ្រួសារ ក្នុងឃុំជីបាល ដែលក្នុង១គ្រួសារទទួលបាន អង្ករ២៥គក ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស មីជាតិ១កេស ទឹកក្រូច១កេស និងថវិកាមួយចំនួន។ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្រ្តីរាជការ កងកម្លាំង មេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ នាយកសាលារៀន ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងសប្បុរសជន ជូនគ្រួសារជនភៀសសឹកចំនួន១៧គ្រួសារ គ្រួសារកងទ័ព១គ្រួសារ ក្នុងឃុំឬស្សីស្រុកចំនួន១៧គ្រួសារ គ្រួសារកងទ័ព១គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គក ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ទឹកសុទ្ធ១កេស មីជាតិ១កេស ទឹកក្រូច១កេស ណេសកាហ្វេ១កញ្ចប់ថវិកាមួយចំនួន។
នៅព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បាននាំយកគ្រឿងឧបភោគ (ចេកឆាប) ចំនួន១២០គក របស់លោកស្រី ខៀវ ធួន និងស្វាមី តំណាងបងប្អូនប្រជាពលរដ្ឋភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ គោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីផ្ញើជូនវីរកងទ័ពកំពុងការពារដែនអធិបតេយ្យកម្ពុជា និងជនភៀសសឹកមកពីព្រំដែនកម្ពុជា-ថៃ។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រវីរកងទ័ពកម្ពុជា ប្រឆាំងការឈ្លានពាន ដើម្បីការពារដែនអធិបតេយ្យកម្ពុជា។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក លោក ថៃ ម៉េងលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានជ័យ និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្រ្តីរាជការ កងកម្លាំង មេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដើម្បីផ្តល់ជូនគ្រួសារជនភៀសសឹក និងគ្រួសារកងទ័ពចំនួន១៤គ្រួសារក្នុងឃុំមានជ័យ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គក ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ទឹកសុទ្ធ១កេស មីជាតិ១កេស ទឹកក្រូច១កេស ត្រីខកំប៉ុង១យួរ និងថវិកាមួយចំនួន។

























No comments:
Post a Comment