ឯកឧត្តម អ៊ុន ចាន់ដា បានជុំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារបេឡាមរណសង្គ្រោះ សំដៅ រួមចំណែកសម្រាលទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា បានជុំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារបេឡាមរណសង្គ្រោះ សំដៅ រួមចំណែកសម្រាលទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន

 



ខេត្តកំពង់ចាម÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញដល់ គណៈកម្មាធិការក្រុងស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារបេឡាមរណសង្គ្រោះ ដើម្បីផ្តល់ ការឧបត្ថម្ភ សមាជិកដែលបានទទួលមរណភាពបានទាន់ពេលវេលា សំដៅរួមចំណែក សម្រាលទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន ថ្លែងបែបនេះក្នុងកិច្ចប្រជុំរៀបចំការងារ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅ ទីស្នាក់ការសមាគមខេត្តកំពង់ចាម ។ 


ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមការងារលេខាធិការដ្ឋានទាំងអស់ ត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដែលបានបញ្ចូលក្នុង ផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសបន្តជំរុញការ អនុវត្ត គោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនូវការផ្តល់ សេវាគាំពារសុខុមាលភាពជូនអតីតយុទ្ធជន និងនិវត្តជន ដោយផ្តល់របបសន្តិសុខសង្គមសម្រាប់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈមូលនិធិជាតិជំនួយសង្គម ។


គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើង ដើម្បីត្រួតពិនិត្យការអនុវត្តការងារ និងរៀបចំការសម្រប សម្រួលប្រព័ន្ធ ទំនាក់ទំនង និងការរៀបចំរចនាសម្ព័ន្ធក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត និង ក្រុង-ស្រុក ទាំង១០ ព្រមទាំងការបង្កើតក្រុមលេខា ជំនួយដល់ការងារសមាគម ក្នុងគោលបំណង ឆ្លើយតបការងារចំពោះមុខ និងការបន្តនិរន្តរភាពការងារ ឱ្យកាន់តែល្អប្រសើរផងដែរ ៕






















No comments:

Post a Comment

Pages