រ
ខេត្តកណ្តាល÷ដ្ឋបាលក្រុងអរិយក្សត្រ សូមជម្រាបជូនដំណឹងដល់បណ្តាញសារព័ត៌មាន និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា កន្លងមកមានការលើកឡើងតាមបណ្តាញសារព័ត៌មាន ដោយបានចោទជា សំណួរថា «តើទីតាំងបូមខ្សាច់ស្ថិតក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ មានអាជ្ញាបណ្ណដែរឬទេ?» ចំពោះ ករណីនេះ រដ្ឋបាលក្រុងអរិយក្សត្រ សូមជម្រាបជូនថា ទីតាំងបូមខ្សាច់ស្ថិតក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ដែលបានចុះផ្សាយតាមបណ្តាញសារព័ត៌មានកន្លងមក ជាទីតាំងរបស់ ក្រុមហ៊ុន គូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ដែលទទួលបានការអនុញ្ញាតដើម្បីធ្វើអាជីវកម្មខ្សាច់តាមដងទន្លេមេគង្គស្ថិតក្នុងភូមិសាស្ត្រ ក្រុងអរិយក្សត្រ តាមរយៈអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មលេខ ០០៩២ រថ.អចរ.អប ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។
ជាមួយគ្នានេះដែរ ចំពោះសកម្មភាពដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុន គឺក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតតាមរយៈរដ្ឋបាលសង្កាត់ និងរដ្ឋបាលក្រុង ព្រមទាំងទទួលបានការអនុញ្ញាតពី រដ្ឋបាលខេត្តកណ្តាល ដោយរដ្ឋបាលខេត្តបានណែនាំឱ្យក្រុមហ៊ុនត្រូវគោរពបទដ្ឋានបច្ចេកទេសនៃការដឹកជញ្ជូន និងធានាការថែទាំ ជួសជុល និងសាងសង់ផ្លូវថ្មីផងដែរ ក្នុងករណីដែលមានការខូចខាតផ្លូវដែលបង្កដោយ សកម្មភាពដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុន។
ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងអរិយក្សត្រ តែងតែសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការពិនិត្យ និងតាមដានការងារខាងលើ ដោយបានចុះជួបប្រជុំ និងចុះពិនិត្យ ណែនាំ ក្នុងការរៀបចំទីតាំងស្តុក និងការដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវស្របតាមលក្ខណបច្ចេកទេស ព្រមទាំងជួសជុលផ្លូវដែលមានការខូចខាតដែលបង្កដោយសកម្មភាពដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុនផងដែរ។



No comments:
Post a Comment