ខេត្តកណ្តាល÷នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សា ក្រុងអរិយក្សត្រ បានអញ្ជេីញជាអធិបតីភាពក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្រុង-សង្កាត់ ឆ្នាំ២០២៦-២០២៨ នៅរដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅសាលប្រជុំសាលាក្រុង។
ថ្លែងក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល នៅរដ្ឋបាលក្រុងអរិយក្សត្រ លោក ចាន់ តារា សូមអបអរសាទរ និងអរគុណចំពោះភ្ញៀវកិត្ដិយស អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានប្រើប្រាស់អស់កម្លាំងកាយចិត្ត និងបានជួយឧបត្ថម្ភគាំទ្រ ដល់បណ្ដាគម្រោងតាមផ្នែកនីមួយៗ ស្របទៅតាមសមត្ថភាព និងធនធានជាក់ស្ដែង ចំពោះគម្រោងអាទិភាពនានា ដែលគណៈកម្មាធិការកសាង ផែនការ និងថវិកាសង្កាត់ និងក្រុមការងារកសាងផែនការក្រុងរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជននៅតាមមូលដ្ឋាននីមួយៗ។
ជាមួយគ្នានេះផងដែរ លោក ចាន់ តារា បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយសង្កាត់ ក្រុង សូមប្រែក្លាយពីការសន្យាគាំទ្រ ទៅជាការអនុវត្ដជាក់ស្ដែង ដើម្បីរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជននៅក្នុងក្រុងអរិយក្សត្រទាំងមូល ។















































No comments:
Post a Comment