បទល្មើសនេសាទ នៅក្នុងស្រុកព្រៃកប្បាស កំពុងតែដំណើរការ យ៉ាងរលូន ខណៈអាជ្ញាធរជំនាញ នៅក្នុងមូលដ្ឋាន មិនមានវិធានការ ទប់ស្កាត់និងបង្ក្រាប សង្ស័យតែអស់លោក ត្រូវថ្នាំសណ្ដំអស់ហើយទេដឹង - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

បទល្មើសនេសាទ នៅក្នុងស្រុកព្រៃកប្បាស កំពុងតែដំណើរការ យ៉ាងរលូន ខណៈអាជ្ញាធរជំនាញ នៅក្នុងមូលដ្ឋាន មិនមានវិធានការ ទប់ស្កាត់និងបង្ក្រាប សង្ស័យតែអស់លោក ត្រូវថ្នាំសណ្ដំអស់ហើយទេដឹង


តាកែវ÷បទល្មើសនេសាទ នៅក្នុងស្រុកព្រៃកប្បាសខេត្តតាកែវ កំពុងតែដំណើរការ យ៉ាងរលូន ក្នុងនោះមហាជនបានសង្កេតឃើញថា អាជ្ញាធរជំនាញ នៅក្នុងមូលដ្ឋាន  មិនមានវិធានការទប់ស្កាត់និងបង្ក្រាប ឲ្យបានទាន់ពេលវេលានោះឡើយ? សង្ស័យអស់លោក ត្រូវថ្នាំសណ្ដំ អស់ហើយទេដឹង។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឌរស់នៅភូមិគោក ព្រីងនិងភូមិកំពង់លាវឃុំកំពង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវប្រាប់ថា ពួកគាត់ជាច្រើនគ្រួសារមិនសប្បាយ ចិត្រ ចំពោះលោកប្រធានសហគមន៍នេសាទកំពង់រាបដែលបានលក់ព្រែក,បឹងបួចំនួន២កន្លែងឲ្យក្រុមឈ្មួញដាក់របាំងធ្នួស.ស្បៃនិងដាយត្រី ដោយប៉ុន្មានថ្ងៃនេះបានប្រើឧបករណ៍បទល្មើសនេសាទចាប់ត្រីតូចធំក្នុង ១ថ្ងៃៗរាប់តោនឯណោះ។

ដាយត្រីដែលសហគមន៍លក់ឱ្យឈ្មួញឯកជននោះទី១ ក្នុងព្រែកកំពង់លាវ នៅជិតសាលាឃុំកំពង់រាបនិងទី២នៅចំណុចទំនប់គោកព្រីង។ទិដ្ឋភាពដែលបានឃើញផ្ទាល់ដោយក្រុមអ្នកកាសែតគឺមានធ្នួស និងដាយត្រី កំពុងបង្ហូរចាប់ត្រីជាចំហដែលមើលទៅដូចជាការនេសាទមានច្បាប់ទម្លាប់យ៉ាងដូច្នោះដែរ។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើនិយាយថាជាការឃុបឃិតគ្នារវាងប្រធានសហគមន៍ជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងស្រុកព្រៃកប្បាសដែលអនុញ្ញាតឲ្យមានបទល្មើសនេសាទផ្ទុយពីច្បាប់ប្រទេសនេះ។ ពលរដ្ឋបានលើកឡើងថា ការបង្កើតសហគមន៍នេសាទមកគឺដើម្បីបង្រ្កាបបទល្មើសនេសាទនិងការពារពូជត្រីឱ្យវាសំបូរត្រីឡើងវិញដើម្បីទុកឱ្យប្រជាពលរដ្ឌធ្វើការនេសាទជាលក្ខណះគ្រួសារក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


តែផ្ទុយទៅវិញសហគមន៍នេសាទកំពុងរាបនេះបែរជាបង្កើតបទល្មើសខ្លួនឯងទៅវិញដោយលក់បឹងបួរនិងព្រែកផ្សេងៗឱ្យទៅបុគ្គុលឯកជនក្នុង១ឆ្នាំៗរាប់មុឺនដុល្លា រួចពួកគេរត់របាំងធ្នួសព្រួល.ស្បៃមុងនិងសាច់អួនក្រឡាញឹកនិងដាក់ដាយខ្នាតធំចាប់ត្រីតូចធំគ្រប់ប្រភេទផ្ទុយពីច្បាប់សហគមន៍និងបំពានច្បាប់ជលផលទាំងស្រុងតែម្តង។ ភាពមិនប្រក្រតីទាំងនេះប្រជាពលរដ្ឌឃុំកំពង់រាបស្រុកព្រៃកប្បាសស្នើរសុំដល់អាជ្ញាធរនិងនាយ
ខណ្ឌរដ្ឌបាលជលផលខេត្តតាកែវ មេត្តាជួយស្រាវជ្រាវពិនិត្យ
ក្នុងកណីនេះផងទាន៕







No comments:

Post a Comment

Pages