- បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

 ភ្នំពេញ៖ នៅតាមបណ្ដាញសង្គម facebookបានបង្ហោះឲ្យដឹងថា មានទីតាំងឃ្លាំង១កន្លែង ដែលកំពុងលួចលាក់ស្តុកទុកទំនិញ ជាប្រភេទសាច់បង្កកនាំ មកពីក្រៅប្រទេស ចូលប្រទេសក្នុងកម្ពុជា ១កន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្ រុមការងារសារព័ត៌មានបានចុះផ្ដិតយករូបភាពទិដ្ឋភាពផ្ទាល់ដល់ទីតាំងតែម្ដង បានជួបសន្តិសុខដែលយាម កាមនៅទីនោះក៏សុំលេខទូរសព្ទអ្នកមើលការ គ្រប់គ្រងនៅក្នុងឃ្លាំងនោះពីសន្តិសុខ ដែលនៅយាមនៅទីនោះ។

ក្នុងពេលនោះដែរក្រុមការងារសារព័ត៌មាន ក៏សាកសួរបន្ថែមពីបុរសម្នាក់ ដែលមិនស្គាល់ឈ្មោះ ចេញពីក្នុងឃ្លាំងនោះថាតើឃ្លាំងស្តុកសាច់បង្កក ហ្នឹងមានអ្វីខ្លះ.?  ហើយនាំមកពីខាងណា.? បុរសម្នាក់នោះក៏ឆ្លើយប្រាប់ថា នាំយកមកពីក្រៅប្រទេស មានសាច់ក្រក់ ប្រហិតសាច់គោ និងផ្សេងៗទៀត។

ប្រភពពីភាគីខាងឃ្លាំងប្រាប់ថា ទំនិញរបស់គេមានលិខិតស្នាមត្រឹមត្រូវដោយមានការពិនិត្យពីស្ថាប័នជំនាញច្បាស់លាស់។ យ៉ាងណាក៏ដោយគ្រាន់តែជាការអះអាងដោយមាត់ទទេ របស់ភាគីខាងឃ្លាំងប៉ុណ្ណោះដោយមិនមានឯកសារបង្ហាញឬធ្វើកោសល្យវិច័យត្រឹមត្រូវនោះឡើយ។

ប្រភពពីខាងទីតាំងខាងលើបន្ថែមថា បានបង់ពន្ធគយ ត្រឹមត្រូវរួចរាល់ហើយ ខាងក.ប.ប ក៏ បានចុះត្រួតពិនិត្យរួចដែរហើយ ក៏បានចូល មន្ទីរពិសោធន៍ចំណីអាហាររួចផងដែរ។ តែយ៉ាងណាក៏ដោយវាគ្រាន់តែជាការអះអាងនៅពេលដែលអ្នកកាសែតសុំមើលឯកសារ ពាក់ព័ន្ធផ្លូវ ច្បាប់ទាំងអស់ដើម្បីសរសេរព័ត៌មានកុំឱ្យគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ និងធ្វើឲ្យប៉ះពាល់ខូចកិត្តិយសសេចក្តីថ្លៃថ្នូរបុគ្គល តែមិនមានឯកសារបញ្ជាក់ច្បាស់លាស់ណា មួយឲ្យក្រុមអ្នកកាសែតនោះទេ ។

លោក ឡា វិសិដ្ឋ គយប្រចាំខណ្ឌសែន បានបញ្ជាក់មកក្រុមកាសែតថា ទាល់តែមើលឯកសារសិនព្រោះឯកសារ នៅក្នុងក្រូណូ ។ យ៉ាងណាក៏ដោយមន្ត្រីគយប្រចាំខណ្ឌសែនសុខម្នាក់នេះ ហាក់មិនមានចេតនាក្នុងការបង្ហាញទីតាំងឬចូលត្រួតពិនិត្យមើលឃ្លាំង ដែលក្រុមអ្នក កាសែតបានរាយការណ៍នោះឡើយ។

ពាក់ព័ន្ធនឹងករណីនេះលោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខបានបញ្ជាក់ប្រាប់អ្នកកាសែតតាមប្រព័ន្ធតេឡេក្រាមថា ករណីនេះខាង” ក.ប.ប.កំពុងត្រួត ពិនិត្យហើយ”។

បញ្ហាឃ្លាំងស្រុកទំនិញសាច់បង្កកនាំមកពីក្រៅប្រទេសគឺជាក្តីមន្ទិលនិងកង្វល់ថ្មីមួយទៀត នៅគ្រាដែលម្ចាស់ទីតាំងនិងអាជ្ញាធរមានសមត្ថកិច្ចគយហាក់មានចេតនាលាក់បាំង។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរថ្នាក់ជាតិ, ស្ថាប័នជំនាញពិនិត្យមើលបញ្ហានេះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងប៉ះពាល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់។ ប្រជាពលរដ្ឋទទូចស្នើសុំក្រសួងពាក់ព័ន្ធដូចជា អគ្គនាយកដ្ឋាន ក.ប.ប,អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច,អគ្គនាយកដ្ឋានពេទ្យសត្វ,អាជ្ញាធរខណ្ឌសែនសុខមេត្តាចុះ ពិនិត្យ  និងអធិការកិច្ច ទីតាំងខាងលើនេះផងទាន។

ប៉ុន្មានថ្ងៃមុននេះគែថ្ងៃទី៤,៥ក្រសួងស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យទីតាំង សាច់បង្កកនៅក្នុងខណ្ឌមានជ័យ ក៏រកឃើញថាសាច់បង្កកដែលនាំចូលពីក្រៅប្រទេស ឃើញមានទម្ងន់៧៦តោនមិនបានបង់ពន្ធចូលត្រឹមត្រូវនិងពិសោធ៍ត្រឹមត្រូវនោះទេ ហើយឃ្លាំង១កន្លែង នៅខណ្ឌឬស្សីកែវបាននាំទំនិញពីប្រទេសថៃចូលប្រទេសកម្ពុជា ទាំងដែលប្រទេសថៃកំពុងតែឈ្លានពាន ទឹកដីរបស់កម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែពហិការឈប់ប្រើប្រាស់ទំនិញថៃ៕

img 20251007 105155 569 img 20251007 105155 924 img 20251007 105155 702 img 20251007 105155 817 img 20251007 105155 536

No comments:

Post a Comment

Pages