លោកលឹម សៀងហេង និងសប្បុរសជន អគ្គនាយកក្រុមហ៊ុនសណ្ឋាគារ កាស៊ីណូ Roxy បានអញ្ជើញនាំយកនូវសម្ភារៈបរិក្ខារ ទេយ្យទាន ទេយ្យវត្ថុមួយចំនួនទៅប្រគេនព្រះសង្ឃ និងបានអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ សិស្សានុសិស្សចំនួន ២០០នាក់ ស្ថិតនៅវត្តដងទង់ សង្កាត់បាទី ក្រុងបាវិត - បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

លោកលឹម សៀងហេង និងសប្បុរសជន អគ្គនាយកក្រុមហ៊ុនសណ្ឋាគារ កាស៊ីណូ Roxy បានអញ្ជើញនាំយកនូវសម្ភារៈបរិក្ខារ ទេយ្យទាន ទេយ្យវត្ថុមួយចំនួនទៅប្រគេនព្រះសង្ឃ និងបានអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ សិស្សានុសិស្សចំនួន ២០០នាក់ ស្ថិតនៅវត្តដងទង់ សង្កាត់បាទី ក្រុងបាវិត



ស្វាយរៀង÷នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត និងសប្បុរសជន អគ្គនាយកក្រុមហ៊ុនសណ្ឋាគារ កាស៊ីណូ Roxy បានអញ្ជើញនាំយកនូវសម្ភារៈបរិក្ខារ ទេយ្យទាន ទេយ្យវត្ថុមួយចំនួនទៅប្រគេនព្រះសង្ឃ និងបានអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ សិស្សានុសិស្សចំនួន ២០០នាក់ ស្ថិតនៅវត្តដងទង់ សង្កាត់បាទី ក្រុងបាវិត។


សូមជម្រាបថា  ទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃរួមមាន អង្គរ ២៥០គីឡូ មី ១០កេស កន្ទេល១០ ត្រីខកំប៉ុង ១០យួរ ទឹកត្រី ១០យួរ ទឹកស៊ីអុីវ ១០យួរ ប្រេងឆា ៥០លីត្រ ទឹកសុទ្ធ ១០កេស សាប៊ូ ១០គីឡូ និងបច្ច័យកសាងវត្តមួយចំនួន។ ប្រជាពលរដ្ឋ ម្នាក់ៗទទួលបាន អង្គរ ២៥គីឡូ មី ១កេស កន្ទេល១ ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ប្រេងឆា ៥លីត្រ ទឹកសុទ្ធ ១កេស សាប៊ូ ១គីឡូ ស្ករស ១គីឡូ អំបិល ១គីឡូ ប៊ីចេង ១កញ្ចប់ ថវិកាមួយចំនួន និងសិស្សានុសិស្សម្នាក់ៗទទួលបាន កាតាប១ សម្ភារៈសិក្សា និងថវិកា ២០,០០០រៀល ។ 


ដោយឡែកនៅក្នុងកម្មពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន និងសហការី លោកចៅសង្កាត់បាទី ក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិ អនុភូមិក្នុងសង្កាត់។




































No comments:

Post a Comment

Pages