- សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

 

មេឃុំកំពង់ហ្លួង ស្រុកពញា‌ឮ សម្រេចវាយរបងចោល ក្រោយរងការរិះគន់ថា បានសង់របងចូលដីចំណីផ្លូវជាងមួយម៉ែត្រ

13-11-2026 14:56

(កណ្ដាល)៖ លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បានសម្រេចចិត្តឲ្យក្រុមជាងវាយរបងចេញ ក្រោយស្វាមីលោកស្រី សង់ហាងបាយមួយកន្លែងទល់មុខសាលាស្រុក ដើម្បីលក់អាហារដល់ពលរដ្ឋ និងមន្ត្រីរាជការដែលបម្រើការងារនៅសាលាស្រុក។

លោកស្រី ហេង ម្លប់ បានថ្លែងថា ស្វាមីអ្នកស្រីបើកហាងបាយនេះជាមួយការសាងសង់សំណង់គ្រោងឆ្អឹងដែក និងដើមឬស្សី រីឯរបងវិញសង់លយចំណីផ្លូវជាងមួយម៉ែត្រពិតមែន តែបើវាស់ពីចំណីផ្លូវមកមានចម្ងាយរហូតដល់ ទៅ ៣២ម៉ែត្រឯណោះ ហើយសង់របងនេះ ដើម្បីការពារសម្ភារខាងក្នុងប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែមានខាងសារព័ត៌មានមួយចំនួនបានផ្សាយលើការសង់របងនេះ ស្វាមីអ្នកស្រីក៏សម្រេចចិត្តថា វាយរបងចោលវិញ។

ទោះយ៉ាងណាលោកស្រីមេឃុំ បានសំណូមពរដល់អ្នកសារព័ត៌មានដែលបានផ្សាយជុំវិញករណីនេះ មេត្តាចុះផ្សាយពីករណីស្វាមីរបស់អ្នកស្រីវាយរបងនេះចោលវិញផង ព្រោះកាលរិះគន់បានផ្សាយ ហើយពេលខាងស្វាមីអ្នកស្រីធ្វើតាមហើយ សូមជួយផ្សាយវិញផង៕


No comments:

Post a Comment

Pages