ពងមាន់ ៣៩ម៉ឺនគ្រាប់ ដឹកចេញពីប្រទេសវៀតណាមមកលក់នៅកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវជាតិលេខ១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឃាត់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ ២BT-៨៥៥១ ដឹកស៊ុតសត្វមាន់ចំនួន ៣៩ ០០០គ្រាប់ នាំចេញពីប្រទេសវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រែវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ។
ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនស៊ុតសត្វមាន់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។
No comments:
Post a Comment