ក្រុមឈ្មួញ កំពុងតែនាំគ្នា ដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ច្រកព្រំដែនប្រាសាទ ដោយមិនមានការត្រួតពិនិត្យ - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

ក្រុមឈ្មួញ កំពុងតែនាំគ្នា ដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ច្រកព្រំដែនប្រាសាទ ដោយមិនមានការត្រួតពិនិត្យ

 



ស្វាយរៀង÷ទំនិញចេញចូលឆ្លងដែននៅច្រកព្រំដែនប្រាសាទក្រុងបាវិតលាយឡំដោយអំពើពុករលួយនិងបំផ្លាញផ្លូវសាធារណៈ ទំនិញឆ្លងដែននៅច្រកព្រំដែនក្នុងភូមិកណ្ដាលសង្កាត់, ក្រុងបាវិតហាក់ដូចជា មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តធំៗដឹកទំនិញខ្ពស់កប់ពពក ដែលច្បាស់ណាស់ថា បានបំផ្លាញផ្លូវនៅក្នុងមូលដ្ឋាន ខាងលើនេះនិងជាទំនិញបង់ពន្ធមិនគ្រប់។ ទាំងទំនិញនាំចេញនិងទំនិញនាំ ចូលហាក់ដូចជាមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ប្រការនេះវាបានបង្កឲ្យមានហានិភ័យយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរួមទាំងការបាត់ បង់ចំណូលថវិកាជាតិ។ ដូច្នេះលោកអភិបាលខេត្តក៏ ដូចជាលោកស្នងការនគរបាលខេត្តមើលរឿងនេះផង។


ប្រជាពលរដ្ឋភូមិ​កណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុម​ឈ្មួញតូច,ធំមក​ពី​បណ្តាខេត្ត​ផ្សេងៗ សម្រុក​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ ហើយដឹកលេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់ខូច​ផ្លូវហើយដឹកទំនិញសង្ស័យមិនបង់ពន្ធឆ្លងទៅវៀតណាមយ៉ាងពេញបន្ទុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើនស្ថាប័ននៅ​ច្រកព្រំដែនប្រាសាទ ជា​អ្នក​មាន​សិទ្ធិ​អំណា​ចបិទភ្នែកបត់ដុំដៃដើម្បីផលប្រយោជន៍ ទេីបឈ្មួញហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត។ ​ការណ៍ដែលពួក​ឈ្មួញ​ហ៊ាន​ ដឹកជញ្ជូន​ទំនិញគេ​ចព​ន្ធនិងអេតចាយ ឆ្លងដែន​ទៅវៀតណាមតាម​រថយន្ត​វ៉េ​អ​ង ធំយ៉ាង​សុខ​សស្រួល ដោយឡែក​នាយប៉ុស្តិ៍ច្រកព្រំដែនការពារប្រាសាទ និងសមត្ថកិច្ចពាក់ព័ន្ធច្រកនេះមិនទាន់ ចាត់វិធានការ​ទប់ស្កាត់​នៅឡេីយ។​


​ក្រុម​ឈ្មួញ​តូច ធំដឹកជញ្ជូន​ទំនិញ​គេ​ចព​ន្ធផ្សេងៗ តាមរថយន្តវ៉េអងគ្របតង់ជិតៗ ចតនៅចំណុច​ភូមិ​កណ្ដាល សង្កាត់ប្រាសាទក្រុងបាវិត ហេីយមានរថយន្តវៀតណាម ចាំសាងទំនិញដឹកជញ្ជូន ឆ្លងដែនទៅវៀតណាមយ៉ាងសុខស្រួលបំផុត  រីឯ​ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុងខេត្តស្វាយរៀង ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​​ ដូច្នេះហើយ​ទើបសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងបាវិត និងនាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ប្រាសាទ អាច​ប្រើ​អំណាចនិង​តួនាទីរបស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង១ខែៗ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ទេ​ដឹង ​ទេីប​បណ្ដែតបណ្ដោយ ឲ្យ​បក្សពួក​ឈ្មួញ ដឹកជញ្ជូន​ទំនិញ គេច​ពន្ធ​គ្រប​តង់​ជិតៗ ឆ្លងដែន​ទៅ​វៀតណាម ដោយ​សេរី មិនខ្វល់ពីការរិះគន់។​


​បញ្ហា​នេះ​ហើយទេីបប្រជាពលរដ្ឋនៅសង្កាត់ -ក្រុងបាវិត អំពាវនាវ​ដល់ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និងលោកប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​តាមរថយន្ត​វ៉េអងសណ្ដោងវែងៗ ទៅវៀតណាមទាំងយប់ទាំងថ្ងៃ មិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​។ ប្រជាពលរដ្ឋព្រួយបារម្ភថាបញ្ហាប្រមូលពន្ធ នៅច្រកព្រំដែនខាងលើនេះអាចនឹងជ្រោះរតាត់រតាយតាមដងផ្លូវ៕

No comments:

Post a Comment

Pages