លោកចៅហ្វាយរងខណ្ឌពោធ៍សែនជ័យ ប៉ាង លីដា មិនឆ្លើយតបនិងអ្នកសារព័ត៍មាន ករណីសំណង់រំលោភនៅផ្លូវសាធារណះ នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

លោកចៅហ្វាយរងខណ្ឌពោធ៍សែនជ័យ ប៉ាង លីដា មិនឆ្លើយតបនិងអ្នកសារព័ត៍មាន ករណីសំណង់រំលោភនៅផ្លូវសាធារណះ នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២

 



ភ្នំពេញ÷ម្ចាស់សំណង់ភូមិគ្រឹះខុសច្បាប់ ប្រហែលជាមិនញញើត និងការណែនាំ របស់លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យនោះទេ? ខណះដែលលោកប៉ាង លីដា បានទុកឱសានវាទ រយះពេល១៥ថ្ងៃ ឲ្យម្ចាស់សំណង់ត្រូវរុះរើដោយខ្លួនឯង។ យ៉ាងណាប្រជាពលរដ្ឋកំពុងរង់ចាំមើលកណ្ដាប់ដៃលោកប៉ាងលីដាថា តើអាចចាត់វិធានការយ៉ាងណាចំពោះសំណង់ខុសច្បាប់ជ្រងោលៗមួយនេះ។

គួរបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃ១៥ខែតុលាឆ្នាំ២០២៥ រហូតដល់ថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២៦នេះ មានរយះពេលជាង០៦ខែមកហើយ ដែលលោកប៉ាង លីដា បាន ឱ្យម្ចាស់សំណង់ ដែលសាង់សង់សំណង់រំលោភ នៅលើផ្លូវសាធារណះ នៅចំណុចបុរីសន្តិភាព២ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវរុះរើដោយខ្លួនឯង ដោយទុកឱសានវាទរយះពេល១៥ថ្ងៃ ប៉ុន្តែមកដល់ពេលនេះម្ចាស់សំណង់ មិនទាន់រុះរើនោះទេ?មិនដឹងថា ម្ចាស់សំណង់ មានបារមីខ្ពស់ជាងលោកប៉ាង លីដា ផងក៏មិនដឹង ទើបម្ចាស់សំណង់ មិនញញើតនិងការណែនាំរបស់លោកប៉ាង លីដា។


សំណង់ សំយ៉ាប់ផ្ទះ ឬរបង ដែលសាងសង់ខុសច្បាប់ នៅជាប់និងសំណង់ខុសច្បាប់ខាងលើនេះ ខ្លះក៍ត្រូវបានរុះរើដោយខ្លួនឯង ខ្លះទៀតត្រូវបានលោកប៉ាង លីដា កម្ទេចចោលគ្មានសោះ តែអ្វីដែលមហាជនងឿងឆ្ងល់នោះ ហេតុអ្វី បានជាម្ចាស់សំណង់ខាងលើនេះមិនរុះរើ។ទាក់ទិននិងករណី សំណង់ល្មើសច្បាប់ ខាងលើនេះ មហាជនបានលើកឡើងថា ឱសានវាទ របស់លោកប៉ាង លីដា បានហួសកំណត់ រយះពេលរាប់សិបខែមកហើយ លោក ប៉ាង លីដា គួរប្រើធម៍ក្តៅកម្ទេចសំណង់ល្មើស ច្បាប់ខាងលើនេះចោលទៅ ដើម្បីអោយស្មើរភាពគ្នាជាមួយ និងអ្នកល្មើសច្បាប់ដែលសាង់សង់ ជាប់និងសំណង់ខុសច្បាប់ខាងលើនេះ ?។
 

មហាជនបានលើកឡើងទៀតថា លោកប៉ាង លីដា ប្រហែលជាហ៊ានប្រើញញួរមាស ដើម្បីកម្ទេចសំណង់ល្មើសច្បាប់ខាងលើនេះនោះទេ។
ទាក់ទិននិងករណីខាងលើនេះ ស្ត្រីម្ចាស់របងឈ្មោះ ហ៊ាង ណៃ ដែលត្រូវលោកប៉ាង លីដា កម្ទេចរបងចោលកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២៥ បានចូលខមិន នៅ ក្នុងវីដេអូរដែលផ្សព្វផ្សាយព័ត៍មានករណីសំណង់ខុស ច្បាប់ខាងលើនេះថា?  ខ្ញុំចាំមេីលយូរហេីយនៅមិនឃេីញមកវៃទៀត។ ស្ត្រីម្ចាស់របងដែដែលនោះ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៍មានតាមទូរស័ព្ទថា ប្តីគាត់បានទៅជួបដើម្បីប្រាប់លោកប៉ាង លីដា ជាច្រើនដងមកហើយ ដើម្បីឲ្យដឹងថាតើថ្ងៃណាលោកប៉ាង លីដា ចុះមករុះរើសំណង់ឬកម្ទេសសំណង់ ខុសច្បាប់ខាងលើនេះ តែត្រូវបានលោកប៉ាង លីដា បញ្ជាក់ប្រាប់ប្តីគាត់វិញថា ជាប់រវល់។


លោកស្រី យ៉ង់ សំអឿន ចៅសង្កាត់ចោមចៅទី២ មានប្រសាសន៍ថា អាជ្ញាធរបានសម្រេចឱ្យម្ចាស់ផ្ទះវាយកំទេចសំណង់ដែលខុសច្បាប់នោះដោយ ខ្លួនឯង។ លោកស្រីបានសង្កត់ធ្ងន់ថា អាជ្ញាធរបានកំណត់ទីតាំងរួចហើយដើម្បីឲ្យម្ចាស់សំណង់វ៉ៃដោយ ខ្លួនឯង។ "អាជ្ញាធរមិនវ៉ៃទេព្រោះវាអាក្រក់មើលឲ្យម្ចាស់ ផ្ទះវ៉ៃដោយខ្លួនឯងទៅ"។ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បណ្តាញសារពត័ត៍មានយើងខ្ញុំ មិនអាចទំនាក់ទំនង សូមការបំភ្លឺលំអិតបាននោះទេ?ដោយលោកប៉ាង លីដា បានចូលមើលសារក្នុងប្រព័ន្ធតេឡេក្រាមរួចហើយ ទាក់ទងនិងសំណង់ខុសច្បាប់ខាងលើនេះ ប៉ុន្តែលោកមិនឆ្លើយតប និងធ្វើបកស្រាយបំភ្លឺឡើយ៕

No comments:

Post a Comment

Pages