លោកប៊ិន ឡាដា អញ្ជើញទទួលអំណោយមនុស្សធម៌ពីសាលាអនុគណស្រុក និងវត្តទាំង៥២ ក្នុងស្រុក ដើម្បីប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុក - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

លោកប៊ិន ឡាដា អញ្ជើញទទួលអំណោយមនុស្សធម៌ពីសាលាអនុគណស្រុក និងវត្តទាំង៥២ ក្នុងស្រុក ដើម្បីប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុក

 


កំពង់ចាម÷នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញទទួលអំណោយមនុស្សធម៌ពី សាលាអនុគណស្រុក និងវត្តទាំង៥២ ក្នុងស្រុកស្រីសន្ធរ ដឹកនាំដោយព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះគ្រូសិរីវិជ្ជា ព្រះអនុគណស្រុកស្រីសន្ធរ ដើម្បីប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រីសន្ធរ។


កម្មវិធីនេះ មានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ អាចារ្យ និងប្រធានគណៈកម្មការវត្តទាំង៥២វត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ក្នុងឱកាសនោះ លោកអភិបាលស្រុក បានសម្ដែងនូវ ការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាលាអនុគណស្រុក ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ព្រះចៅអធិការ អាចារ្យ និងពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ដ៏មានអត្ថន័យនេះ។


លោកអភិបាលបានចាត់ទុកថា ការរួមចំណែកនេះ គឺជាព្រះកាយវិការដ៏ប្រពៃ និងជាគំរូដ៏ល្អសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការចូលរួមជួយសង្គម និងជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ អំណោយដែលទទួលបាន នឹងត្រូវអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រីសន្ធរ យកទៅប្រើប្រាស់សម្រាប់បម្រើ កិច្ចការមនុស្សធម៌ ជាពិសេសការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយ និងបញ្ហាប្រឈមផ្សេងៗក្នុងមូលដ្ឋាន។


សូមជម្រាបថា អំណោយមនុស្សធម៌រួមមាន៖ អង្ករ ៥០គីឡូក្រាម ចំនួន ៥២បេ សរុប ២,៦០០គីឡូក្រាម។ មី ចំនួន ៥២កេស។ទឹកក្រូច និងទឹកសុទ្ធ ចំនួន ១០៤កេស។ ទឹកស៊ីអ៊ីវ និងទឹកត្រី      ចំនួន១០៤ យួរ។ បាឡុង ចំនួន ៥២ដប។ថវិកា ចំនួន ៧,៨០០,០០០រៀល។  សូមប្រគេនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំង៥២វត្ត ដែលបានរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងការជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។





















No comments:

Post a Comment

Pages