លោកជឹម ស៊ីថា បានដឹកនាំកម្លាំងប្រជុំជួរ គោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

លោកជឹម ស៊ីថា បានដឹកនាំកម្លាំងប្រជុំជួរ គោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​




ភ្នំពេញ÷នៅថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលា​ម៉ោង​ ៧.០០នាទី​ព្រឹក​ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រី​ក្រោម​ឱវាទទាំងអស់។​  សូមជម្រាបថា ក្រោយពីគោរពទង់ជាតិរួច លោកអធិការក៏បានផ្សព្វផ្សាយផែនការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ។


 លើសពីនេះ លោកអធិការបានឲ្យកម្លាំងទាំងអស់បន្តយកចិត្តទុកដាក់លើការងារសន្ដិសុខ អន្តោប្រវេសន៍ ការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បន្ដស្រាវជ្រាវតាមដានស៉ើបអង្កេតបង្ក្រាបបទល្មើសបច្ចេកវិទ្យា Scams Online ពង្រឹងលើការងារអនុវត្តគោលនយោបាយ - ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ( ការងារបង្ក្រាបក្រុមក្មេងទំនើង ព្រមទាំងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន) ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព ។


បន្ថែមលើសពីនេះ លោកអធិការបានបានណែនាំឲ្យកម្លាំងទាំងអស់បង្កើនការប្រុងប្រយត្ន័ខ្ពស់ជាប់ជានិច្ច និងម្ចាស់ការបំពេញការងារ ដោយប្រកាន់ខ្ជាប់នូវសីលធម៏ មានមនសិការ វិជ្ជាជីវៈ ឆ្លើយតប និងបញ្ហាប្រឈម មួយចំនួនពីរបទល្មើស មានការចាត់តាំង និងបទល្មើសបច្ចេកវិទ្យាជាដើមដែលទាមទារ អោយមានការរៀបចំចំផែនការណ៏ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជួយសម្រួលចរាចរណ៍នៅតាមគោលដៅកកស្ទះជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។
























No comments:

Post a Comment

Pages