លោកចៅហ្វាយខណ្ឌសែនសុខ បញ្ជាឲ្យបង្ក្រាបទីតាំងល្បែងមាន់ជល់ របស់អាឆើត នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

លោកចៅហ្វាយខណ្ឌសែនសុខ បញ្ជាឲ្យបង្ក្រាបទីតាំងល្បែងមាន់ជល់ របស់អាឆើត នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់

 

 


រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរសមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំបញ្ជាដោយលោក ចេង មុនីរ៉ា ចៅហ្វាយខាន់សែនសុខ បានដាក់ចេញបទបញ្ជាប្រគល់ភារកិច្ចដឹកនាំការបង្ក្រាប ដោយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចុះបង្ក្រាបដល់ទីកន្លែងសង្វៀនជល់មាន់ដុះស្លែមួយកន្លែងដែលត្រូវបានគេដឹងថាជារបស់អា ឆើត មានទីតាំងស្ថិតនៅចំនុះចំការដាំឈូក ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


 ដោយអា ឆើត នេះតែងតែធ្វើការប្រមូលផ្តុំក្រុមអ្នកញៀនល្បែងជល់មាន់គ្រប់ប្រភេទមិនញញឺតនិងច្បាប់ប្រទេសនោះឡើយ ។ ជាពិសេសតែងតែធ្វើការប្រឆាំងនឹងបទបញ្ជា នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទពីប្រមុខថ្នាក់ដឹកនាំប្រទេសតាំងពីសម័យសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី លុះរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នីតិកាលនៃរដ្ឋសភាផងដែរ ។ 


ជាលទ្ធផលនៃការបង្ក្រាបខណៈកម្លាំងសមត្ថកិច្ចបានទៅដល់ទីកន្លែងក្រុមអ្នកញៀនល្បែងជល់មាន់ទាំងនោះបានរត់បាតជើងសព្រាត ខ្លះចូលស្រះឈូកជាដើម ។ ទោះយ៉ាងណាសមត្ថកិច្ចបានដកហូតសម្ភារៈដែលបម្រើឱ្យទីកន្លែងជល់មាន់មានដូចជា តង់ កៅអីជ័រសម្រាប់អង្គុយមួយចំនួន រួមវត្ថុផ្សេងៗទៀត ព្រមទាំងម៉ូតូប្រហែលជាង១០គ្រឿង និងរថយន្តមួយចំនួនផងដែរ (លម្អិតនៅពេលខាងមុខ) ។  


សូមរំលឹកថាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត /រាជធានី តម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ 


ដោយឡែកកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារទទួលព័ត៌មានទាន់ហេតុការណ៍( HOTLINE ) ជនបរទស ។ 

ឯកឧត្តម ក៏បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យខ្លាំងបន្ថែមទៀតលើ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង គឺមិនអាចដកថយនោះឡើយ និងក៏បានបន្តជំរុញកិច្ចការងារបង្ក្រាបគ្រឿងញៀន  ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសលួច ឆក់ ប្លន់ ផងដែរ ។ តាមមន្រ្តីដែលចុះអនុវត្តផ្ទាល់នៅទីតាំងខាងលើបានឱ្យដឹងថា សម្ភារៈទាំងអស់នេះត្រូវប្រគល់និងយកទៅរក្សាទុកនៅអធិការខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ទាក់ទិននឹងករនៅខាងលើនេះ មហាជនចាំមើលថា តើអា ឆើត ហ៊ានបង្កើតទីតាំង ល្បែងមាន់ជល់ នៅក្នុងទឹកដីខណ្ឌសែនសុខ បន្តទៀតដែរឬទេ។


















No comments:

Post a Comment

Pages