មន្ត្រីគយបានដាក់កុងត្រូលជជុះចំនួន៤កន្លែង ត្រូវបាន ក្រុមរថយន្តសុីឈ្នួលដឹកទំនិញមកពីប្រទេសវៀតណាម បានទម្លាយរឿងអាស្រូវ ជាសារធារណៈ ទាក់ទិននឹងករណីដាក់កុងតូជជុះយកលុយ ដើម្បីធ្វើមានបាន - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

មន្ត្រីគយបានដាក់កុងត្រូលជជុះចំនួន៤កន្លែង ត្រូវបាន ក្រុមរថយន្តសុីឈ្នួលដឹកទំនិញមកពីប្រទេសវៀតណាម បានទម្លាយរឿងអាស្រូវ ជាសារធារណៈ ទាក់ទិននឹងករណីដាក់កុងតូជជុះយកលុយ ដើម្បីធ្វើមានបាន

 




ខេត្តតាកែវ÷ក្រុមរថយន្តសុីឈ្នួល ដឹកទំនិញមកពីប្រទេសវៀតណាម បានទម្លាយ រឿងអាស្រូវ របស់មន្ត្រីគយ ជាសាធារណៈ ដោយបានលើកឡើងថា ចាប់ពីច្រកព្រំដែនភ្នំដិនខេត្តតាកែវ  រហូតដល់ភ្នំពេញ មានកុងត្រូលជជុះ ចាំទារប្រាក់មានចំនួន៤កន្លែង ជាពិសេសនៅលើផ្លូវលេខ២ ត្រង់ចំណុចភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលមានមន្ត្រីគយឈ្មោះ រក្ស បានជួលជនស៊ីវិល ឱ្យចាំយកប្រាក់ពីអ្នកដឹកទំនិញគ្រប់ប្រភេទមកពីប្រទេសវៀតណាម។

ក្រុមអ្នករកស៊ីបានឲ្យដឹងថា លោកមន្ត្រីគយឈ្មោះ (រក្ស) ប្រៀបបីដូចជាអ្នកម៉ៅការផ្ដាច់មុខ ទិញផ្លូវជាតិលេខ២ ពីមន្ត្រីគយប្រចាំខេត្តតាកែវ ដោយគាត់បានជួលជនស៊ីវិល ដាក់ឲ្យនៅប្រចាំការនៅចំណុចភូមិផ្សារតាកោនោះ អង្គុយចាំទទួលយកប្រាក់ពីអ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទ(ពោល) សូមកបីតែខ្វះ១កាក់១សេនក៍មិនបានផង គឺត្រូវប្រឈមនឹងការអូសឡានទៅស្នាក់ការគយ។ លោកគយ ឈ្មោះ(រក្ស) នេះល្បីល្បាញឈ្មោះណាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់មុខលោកគយឈ្មោះ(រក្ស)ម្នាក់នេះ។ ក្រុមរថយន្ត សុីឈ្នួលដឹកសំបកបាវ និងទំនិញផ្សេងៗ បានលើកឡើងថា ពួកគេម្នាក់ៗជិតរត់ចោលស្រុកអស់ហើយ ខណះដែលក្រុមគយ ដឹកនាំដោយមន្ត្រីគយ ឈ្មោះ (រក្ស).បានបណ្ដាក់គ្នាដូចខ្សង ចាំដេញរថយន្តឱ្យបង់ប្រាក់ ចូលទៅក្នុងហោប៉ៅរបស់ខ្លូន ដើម្បីធ្វើមានបាន ដោយក្នុងក្បាល១រថយន្ត ចំនួន ៧០០០០រៀល គ្រប់ទំនិញដែលដឹកជញ្ជូន ពីមកពីប្រទេសវៀតណាម ខ្វះ១រៀលក៏មិនបានផង  បើ មិនដូច្នោះទេ
គឺ ត្រូវអូសរថយន្ត របស់ពួកគេ ទៅទុកនៅសាខាគយរដ្ឋាករខេត្តតាកែវ ដែលគ្រប់គ្រងដោយ លោក ស៊ុន ឆាយ ជាមិនខានឡើយ។


ក្រុមរថយន្តដឹកទំនិញ បានលើកឡើងថា ពេលទៅដល់កន្លែងស្នាក់ការគយ មានមន្ត្រីរងគយម្នាក់ ឈ្មោះ (លី) ចាំសម្របសម្រួល ដោះស្រាយបង់ក្បាលឡាន ១ក្បាលរថយន្ត ចំនួន៣ លានរៀល  ទៅ ៤លានរៀល ទើបដោះលែង ពួកគេបន្តទៀតថា មេថ្មីនៅសាខាខេត្តតាកែវ មិនមានមនោសញ្ចេតនាឡើយ ។ ក្រុមអ្នករកស៊ីដឹកទំនិញ មានការងឿងឆ្ងល់មិនដឹងថាក្រុមមន្ត្រីគយឈ្មោះ( រក្ស) បានលើកឡើងថា តើជាគយចល័តឬកូនចៅរបស់ លោក ស៊ុន ឆាយ ឬជាកម្លាំងអ្វីមកពីណានោះឡើយ ដោយក្រុមរបស់ មន្ត្រីគយឈ្មោះ(រក្ស) មិនពាក់ឯកសណ្ឋានអ្វីទេ? ពាក់តែឯកសណ្ឋានសុីវិលធម្មតា តែប៉ុណ្ណោះដើម្បី អង្គុយចាំយកលុយ តែម្ដងហើយបើបង់ឱ្យមិនគ្រប់ខ្វះតិចតួច គឺគំរាមអួសឡានគ្មានមានត្រា ប្រណីឡើយ។  ក្រុមអ្នករកស៊ីដឹកទំនិញបានបន្តទៀតថា លុយទាំងអស់ដែលបានបង់ទៅឲ្យមន្ត្រីគយ គឺគ្មានចេញលិខិតស្នាមវិក័យប័ត្រអ្វីឡើយ គឺទទួលយកឆៅៗដាក់ចូលហោប៉ៅពួកគេតែម្ដង ?។


ប្រភពខាងលើ បានបន្តទៀតថា ពួកគាត់សុីឈ្នួលដឹកទំនិញឲ្យគេបានចងការប្រាក់ ដើម្បីទិញរថយន្តសម្រាប់ដឹកទំនិញដោយរំពឹង ថាបានប្រាក់ផ្គត់ផ្គង់គ្រួសារ តែជាក់ស្ដែងសព្វថ្ងៃនេះអ្នកខ្លះបានរត់ចោលស្រុក ដោយវ័នកជំពាក់លុយគេ ដោយសារគយតែចល័ត៤កន្លែងលើផ្លូវជាតិលេខ២។ ដោយឡែក ក្រុមអ្នកកាសែត បានចុះបេសកកម្ម ឃើញថាពិតជាមានក្រុមរថយន្តដឹកទំនិញ គ្រប់ប្រភេទ បានចូលបង់លុយនៅស្នាក់ការគយខាងលើពិតប្រាកតមែន ចាប់តាំងពីព្រលប់រហូតដល់យប់ជ្រៅ ដោយបន្តកន្ទុយគ្នាចូលទៅបង់ប្រាក់ បណ្ដាក់គ្នាដូចខ្យង ។


ទាក់ទិននឹងករណីខាងលើនេះ មហាជនបានសំណូមពរដល់លោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោកអូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេត ពីទង្វើសកម្មភាព របស់មន្ត្រីគយ ខាងលើដើម្បីមានវិធានការតាមផ្លូវច្បាប់ កុំឱ្យប៉ះពាល់ដល់មុខមាត់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចពាក្យចាស់បានពោលថាខឹងគោវ៉ៃទៅរទេះ។ ទោះបីជាយ៉ាងណា បណ្តាញសារព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺលំអិត ពីមន្ត្រីគយខាងលើនេះ ទាក់ទិននឹងការរិះគន់ របស់ក្រុមអ្នករកស៊ីដឹកទំនិញមកពីប្រទេសវៀតណាម។








No comments:

Post a Comment

Pages