ភ្នំពេញ÷សំណង់រឹងមាំ ដែលមហាជន បានលើកឡើងថា ទំនងគ្មានច្បាប់សាងសង់ ឬសាងសង់រំលោភ លើផ្លូវសាធារណៈ នៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងសាងសង់ជិតរួចរាល់ហើយ ត្រូវបានលោកប៉ាង លីដា ចៅហ្វាយខណ្ឌរងពោធិ៍សែនជ័យ ទុកឱសានវាទ ចំនួន១៥ថ្ងៃ ឲ្យម្ចាស់សំណង់ធ្វើការរុះរើ តែមកដល់ពេលនេះស្ងាត់ឈឹង ។ សូមជំរាបជូនថា? នៅក្នុងអំឡុងទី១៥ ខែតុលាឆ្នាំ២០២៥ លោកប៉ាង លីដា ចៅហ្វាយខណ្ឌរងខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទុកឱសានវាទ ចំនួន១៥ថ្ងៃ ដើម្បីឲ្យម្ចាស់សំណង់រ៉ឹងមាំ រុះរើដោយខ្លួនឯង។
ទាក់ទិននឹងករណីសំណង់រ៉ឹងមាំ ដែលសាងសង់ រំលោភលើផ្លូវសាធារណៈ ខាងលើនេះ អាជ្ញាធរពាក់ព័ន្ធ បានចុះមកបាញ់ថ្នាំ ឱ្យម្ចាស់សំណង់រុះរើ ប៉ុន្តែមកដល់ថ្ងៃទី២៣ ខែមករាឆ្នាំ២០២៦នេះ ម្ចាស់សំណង់ នៅតែគគ្លើនផ្គើន មិនខ្ចីរុះរើឡើយ?។មហាជនបានលើកឡើងជាសំណួរថា ?តើម្ចាស់សំណង់ រឹងមាំខាងលើនេះ មានខ្នងបង្អែកធំប៉ុណ្ណាទៅ ?ទើបហ៊ានសាងសង់សំណង់រ៉ឹងមាំ រំលោភលើផ្លូវសាធារណៈ ដោយគគ្លើន ដោយមិនញញើតនិងច្បាប់ទម្លាប់សោះឡើយ?។
មហាជន បានលើកឡើងជាសំណួរទៀតថា? ហេតុអ្វីបានជាម្ចាស់សំណង់ មិនរុះរើសំណង់ ដែលបានសាងសង់ រំលោភលើផ្លូវសាធារណៈ តាមសេចក្តីជូនដំណឹង ឬតាមការណែនាំ របស់លោកប៉ាង លីដា ជាពិសេស អាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន។សូមជម្រាបថា ឱសានវាទ របស់លោកប៉ាង លីដា ដែលទុកឱកាស ឲ្យម្ចាស់សំណង់រ៉ឹងមាំ ដែលសាងសង់ រំលោភលើផ្លូវសាធារណះ ចំនួន១៥ថ្ងៃនោះ មកដល់ពេលនេះ មានរយះពេល៣ខែហើយ ដែលម្ចាស់សំណង់ មិនអនុវត្តតាមសេចក្តីជូនដំណឹង ឬតាមការណែនាំ របស់លោកប៉ាង លីដា ជាពិសេសអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន។
មហាជនបានលើកឡើងទៀតថា? ម្ចាស់សំណង់ ដែលសាងសង់ សំណង់ រំលោភលើផ្លូវសាធារណៈខាងលើនេះ គាត់ប្រហែលជា មានបារមី ធំសម្បើមខ្លាំងណាស់ហើយមើលទៅ ទើបមិនញញើត ចំពោះលោកប៉ាង លីដា បន្តិចណាសោះឡើយ?។ មហាជននៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានកោតសរសើរ លោកប៉ាង លីដា ពេញៗមាត់ថា ជាបុរសខ្លាំងនិងមានឥទ្ធិពល ក្នុងការកំចាត់ ទៅលើបុគ្គលទាំងឡាយណា ដែលបានសាងសង់សំណង់ រំលោភបំពានផ្លូវច្បាប់ ដោយលោក ប៉ាងលីដា មិនផ្ដល់ឱកាស ឲ្យជនខិលខូចទាំងឡាយណា ធ្វើព្យុះធ្វើភ្លៀង តាមតែអំពើចិត្ត ដោយសារការសាងសង់សំណង់ល្មើសច្បាប់ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បានជាដាច់ខាត។
ទាក់ទិននឹងករណី ការសាងសង់សំណង់រឹងមាំ ដែលរំលោភលើផ្លូវសាធារណៈ នៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មហាជនបានសំណូមពរដល់ លោកប៉ាង លីដា ត្រូវអនុវត្ត តាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាព និងឱ្យមានស្មើភាពគ្នា អ្នកគោរពច្បាប់ត្រូវបានច្បាប់ការពារ ចំណែកអ្នកល្មើសច្បាប់ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ឲ្យខានតែបាន ដោយគ្មានការយោគយល់។

No comments:
Post a Comment