ភ្នំពេញ÷គិតចាប់ពីថ្ងៃ១៥ខែតុលាឆ្នាំ២០២៥ រហូតដល់ថ្ងៃ២៨ខែមករាឆ្នាំ២០២៦នេះ មានរយះពេលជាង៣ខែមកហើយ ដែលលោកប៉ាង លីដា អភិបាលរង ខណ្ឌពោធ៍សែនជ័យ បានអោយម្ចាស់សំណង់រ៉ឹង សាង់សង់រំលោភលើផ្លូវសាធារណះ នៅចំណុចបុរីសន្តិភាព២ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា មកដល់ពេលនេះ មានរយះពេលជាង៣ខែហើយគិតចាប់ពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ខែមករាឆ្នាំ២០២៦ ប៉ុន្តែម្ចាស់សំណង់មិនព្រមរុះរើ សំណង់ល្មើសច្បាប់ទេ? តើមានអាថកំបាំងយ៉ាងម៉េច បានជាម្ចាស់សំណង់ល្មើសច្បាប់ មិនព្រមរុះរើ តាមការណែនាំរបស់លោកប៉ាង លីដា។
តើម្ចាស់សំណង់ល្មើសច្បាប់ ខាងលើនេះ មានបារមីធំជាងលោកប៉ាង លីដា ទេឬអី? បានជាម្ចាស់សំណង់ មិនអនុវត្តតាម ការណែនាំ របស់លោកប៉ាង លីដា ចាំមើលលោក ប៉ាង លីដា ហ៊ានប្រើញញួរមាស កម្ទេចសំណង់ល្មើសច្បាប់ខាងលើនេះដែលឬទេ?។






No comments:
Post a Comment