ដើមឈើផ្កា "ជើងគោ" ១៥.០០០ដើម នឹងដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រងកំពង់ចាម) - បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

ដើមឈើផ្កា "ជើងគោ" ១៥.០០០ដើម នឹងដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រងកំពង់ចាម)

 


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាព ការងារស្ថាបនាផ្លូវជាតិលេខ​៧​ និងរៀបចំប្រព័ន្ធសុវត្ថិភាព​ ជាពិសេស ការគ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទ "ជើងគោ" ចំនួន ១៥.០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល ស្គន់ ស្រុកជើងព្រៃ រហូតដល់ រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលដើមឈើផ្កាខាងលើ ជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ តាមរយៈការស្នើសុំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ 

  

នាឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា គម្រោងដាក់ដាំដើមឈើផ្កា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានពីមុនមក គឺបានព្រមព្រៀងនិងឯកភាពទាំងស្រុង ពីក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងបរិស្ថាន។ ឯកឧត្តម អភិបាលខេត្ត បន្តថា យើងក៏មានផែនការ រួចហើយដែរ ចំពោះការដាក់ដដើមឈើផ្កាទាំងនេះ ដោយតម្រូវឲ្យក្រសួង និងអង្គភាពពាក់ព័ន្ធ ធ្វើការសហការជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការចលនា ថែរក្សា ការពារ គឺ "មនុស្ស១គ្រួសារ ថែរក្សាដើមឈើផ្កា១ដើម។  សំដៅធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។


ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តម ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានពុះពារ សហការជាមួយក្រសួងពាក់ព័ន្ធ ជំរុញឲ្យការស្ថាបនាផ្លូវជាតិលេខ៧ ទទួលបានជោគជ័យ គួរជាទីមោទនៈ ដែលគិតមកដល់ពេលនេះ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៧ សម្រេចបានប្រមាណជាង ៧០%ហើយ។ឯកឧត្តម ប្រធានគម្រោង បានថ្លែងបន្តទាំងទឹកមុខញញឹមថា សូមចូលរួមអបអរ ដល់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ដែលមានអភិបាលខេត្ត ប្រកបដោយ ថាមពល៕
























No comments:

Post a Comment

Pages