ប្រជាពលរដ្ឋខ្មែរជិត៥ម៉ឺននាក់ទៀត បានបន្តចេញពីប្រទេសថៃ មកស្រុកវិញតាមច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង, អាជ្ញាធរបន្ដសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ - បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

ប្រជាពលរដ្ឋខ្មែរជិត៥ម៉ឺននាក់ទៀត បានបន្តចេញពីប្រទេសថៃ មកស្រុកវិញតាមច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង, អាជ្ញាធរបន្ដសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

 


(បាត់ដំបង)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរជិត៥ម៉ឺននាក់ទៀត បានបន្ដចាកចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងស្រុកកំរៀង។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បន្ដដឹកនាំអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធសម្របសម្រួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ។


ក្នុងឱកាសនោះ លោក សុខ លូ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អាហារសម្រន់ជូនដល់ពលករផងដែរ។ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ សូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។ពលករខ្មែរទាំងអស់នោះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ ទៅកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព។ជាបន្តបន្ទាប់ លោក សុខ លូ បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។


សូមជម្រាបថា ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ ប្រកបដោយសុខសុវត្ថិភាព។រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនឥវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕































No comments:

Post a Comment

Pages