លោកប៊ិន ឡាដា និងលោកទុំ ដាំ បានដឹកនាំក្រុមការងារ ចូលក្រាបថ្វាយបង្គំ និងប្រគេនពរដល់សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

លោកប៊ិន ឡាដា និងលោកទុំ ដាំ បានដឹកនាំក្រុមការងារ ចូលក្រាបថ្វាយបង្គំ និងប្រគេនពរដល់សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក

 


ភ្នំពេញ÷នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារ ចូលក្រាបថ្វាយបង្គំ និងប្រគេនពរសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ 


ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកប៊ិនឡាដា និងលោកទុំ ដាំ សូមសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត បានប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដឹកនាំសាសនាកម្ពុជារុងរឿងជានិច្ចនិរន្តរ៍។



















No comments:

Post a Comment

Pages