កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ លោកហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានដឹកនាំលោក-លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយ ភូមិវាលព្រះ និងស្រែអំពៅ ឃុំទួល សំបួល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននាំយកសុីម៉ង់ត៍ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយ ស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋក្នុងភូមិវាលព្រះ និងភូមិស្រែអំពៅ ឃុំទួល សំបួល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានដូចជា÷។
១-(ភូមិវាលព្រះ) នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកា២មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ប្រគេនសុីម៉ង់ត៍ ចំនួន១០តោន និងថវិកាក្រុមការងារ ព្រមទាំងសប្បុរជននានា សរុបចំនួន ៥,០៤០,០០០រៀល ដេីម្បីសាងសង់កុដិ នៅវត្ដគរីសុវណ្ណារាម ហៅវត្តវាលព្រះ។សូមជម្រាបបន្ថែមថា លោកហេង វុទ្ធី ក៌បានឧបត្ថម្ភ ដល់មេភូមិ និងក្រុមការងារថ្នាក់មូលដ្ឋានភូមិវាលព្រះ នូវថវិកា ចំនួន១លានរៀល និងភេសជ្ជៈចំនួន២០កេស ។ ក្នុងនោះផងដែរក្រុមការងារបានរៀបចំម្ហូបអាហារ ជូនក្រុមការងារថ្នាក់មូលដ្ឋាន សរុបថវិកា ១,១៥០,០០០៛ ។
២-(ភូមិស្រែអំពៅ) នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា២មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។
លោកហេង វុទ្ធី ក៌បានឧបត្ថម្ភដល់មេភូមិ និងក្រុមការងារថ្នាក់មូលដ្ឋានភូមិវាលព្រះ នូវថវិកាចំនួន១លានរៀល និងភេសជ្ជៈចំនួន២០កេស។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកហេង វុទ្ធី និងសហការីក៏បានចុះពិនិត្យ និងសិក្សាមើលទីតាំងក្នុងភូមិ ដើម្បីរៀបចំធ្វើផ្លូវក្រាលគ្រួសក្រហម ចំនួន១ខ្សែ និងបំពាក់អំពូលសូឡាបំភ្លឺតាមផ្លូវ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនក្នុងភូមិ ផងដែរ៕
Home
Unlabelled
លោកហេង វុទ្ធី នាំយកអំណោយ របស់ឯកឧត្តមហ៊ុន ម៉ានិត ទៅប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ នៅក្នុងឃុំទួល សំបួរ ស្រុកស្ទឹងត្រង់
Share This

About www.kohpichtvonline.com.kh
Subscribe to:
Post Comments (Atom)
No comments:
Post a Comment