ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ថា ករណីខាងលើបានកើតឡើងបង្កដោយជនសង្ស័យត្រូវជាប្តី (គ្មានសំបុត្រអាពាហ៍ពិពាហ៍) បានទះកំភ្លៀងជនរងគ្រោះចំនួន០២ដៃ រួចចាប់បោកដួលលើដី សង្កត់ក្បាលលើដី និងទាញអាវ និងមានរបួសស្នាមលើខ្នង។
ជនរងគ្រោះ មានឈ្មោះ ចេង ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើរលក់ម្ជូរតាមឆ្នេរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ ស៊ន ទី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ កាស៊ីណូ ទីហាវ ស្នាក់នៅអាគារបុគ្គលិក កាស៊ីណូទីហាវ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕



No comments:
Post a Comment